តុលាការ​តួ​ក​គី​ចេញ​ដីកាឃុំខ្លួន​បុគ្គលិក​ទូរទស្សន៍​រដ្ឋ​ចំនួន​៣៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2017 ក+ ក-

តួ​ក​គី ៖ សារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ​ថា បុគ្គលិក​ស្ថានីយទូរទស្សន៍​រដ្ឋ TRT ចំនួន​៣៤​នាក់​ត្រូវបាន​តុលាការ​តួ​ក​គី​បានចេញ​ដីកាឃុំខ្លួន​ពាក់ព័ន្ធ​គាំទ្រ​បុព្វ​ជិត Fetullah Gulen កំពុង​រស់នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋាភិបាល​តួ​ក​គី​ថា ជា​មេខ្លោង​នៅ​ពី​ក្រោយខ្នង នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។​
​ដីកាចាប់ខ្លួន និង​ឃុំខ្លួន​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ព្រះរាជអាជ្ញា​ទីក្រុង Ankara ដោយ​វា​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ទៅលើ​ក្រុម​ជនសង្ស័យ​ត្រូវបាន​គេ​ជឿជាក់ថា បាន​ប្រើប្រាស់​កម្មវិធី ByLock ជា​កម្មវិធី​ផ្ញើ​សារ​មួយ ដែល​រដ្ឋាភិបាល​លើកឡើងថា វា​ជា​កម្មវិធី ដែល​ក្រុម​អ្នកគាំទ្រ​ចលនា Gulenists ប្រើប្រាស់​។​
​នៅក្នុង​ប្រតិបត្តិការ​មួយទៀត ក្រុម​អាជ្ញាធរ​តួ​ក​គី បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មនុស្ស​ចំនួន​១០៥​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​វិស័យ​ព័ត៌មានវិទ្យា ក្នុងនោះ​រួមទាំង​អតីត បុគ្គលិក​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ក្រុម​អាជ្ញាធរ​ទូរគមនាគមន៍​របស់​តួ​ក​គី​ផងដែរ ដោយ​ចោទប្រកាន់​មានការ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំមុន​៕

20170711-vod-udom-g-hr-Turkey-detains-dozens-of-tech-staff-suspected-of-coup-links-Anadolu