ត្រាំ ៖ ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ស្ថិតនៅ​កម្រិត​ទាប និង​គ្រោះថ្នាក់​បំផុត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2017 ក+ ក-

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បង្ហោះ​សារ​មួយ​នៅលើ​គណនី​ធ្វី​ត​ធ័​រ (Twitter) របស់លោក​ថា ទំនាក់ទំនង​រវាង​អាមេរិក​-​រុស្ស៊ី​គឺ​ស្ថិតនៅក្នុង​កម្រិត​ទាប និង​គ្រោះថ្នាក់​បំផុត​មិន​ធ្លាប់មាន បន្ទាប់ពី​សភា​អាមេរិក​បាន​រុញច្រាន​អោយមាន​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ប្រទេស​រុស្ស៊ី​។​
​ការអត្ថាធិប្បាយ​បែបនេះ​របស់លោក ត្រាំ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ចុះហត្ថលេខា​អនុម័ត​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។ ក្នុង​សេចក្ដីព្រាងច្បាប់​ទណ្ឌកម្ម​នោះ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ត្រាំ នៅឯ​សេត​វិមាន ក៏​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ផងដែរ​៕

20526274_811818528990943_8532218536833519769_n