មនុស្ស៤០០នាក់ស្លាប់ និង៦០០បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ និងបាក់ដីនៅសៀរ៉ាឡេអូន
សៀរ៉ាឡេអូ ៖ មនុស្សជិត៤០០នាក់បានស្លាប់ និង៦០០នាក់ផ្សេងទតៀកំពុងបាត់ខ្លួនដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតំបន់ ភ្នំ រីជែន ស្ថិតនៅក្បែររដ្ឋធានីហ្វ្រីថោន នៃប្រទេសស្ថិតនៅក្នុង សៀរ៉ាឡេអូ ដែលកើតឡើងកើតតាំងពីសប្តាហ៍មុន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
តាមអាជ្ញាធរនៅក្នុងតំបន់ភ្នំរីជែនបានិយាយថា ភ្លៀងធ្លាក់បានបង្កជាការរអិលបាក់អី និងទឹកជំនន់យ៉ាងគំហុក បណ្ដាលឱ្យផ្ទះជាច្រើនខ្នងត្រូវកប់នៅក្រោមគំនរភក់។ អាជ្ញាធរបន្តថា ក្រុមអ្នកជួយសង្គ្រោះ រួមទាំងយោធាជាច្រើននាក់បាន និងកំពុងបន្តធ្វើប្រតិបត្តិការស្វែងរកប្រជាជនដែលបាត់ខ្លួនសរុប ៦០០នាក់ ដែលត្រូវបានគេជឿជាក់ថា ចំនួនអ្នកសា្លប់អាចនឹងកើនឡើងច្រើនជាងចំនួនខាងលើនេះ៕