សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លើកឡើងថា សមយុទ្ធយោធារួមគ្នារវាងសម្ពន្ធមិត្តអាមេរិក-កូរ៉េខាងត្បូងនាសប្តាហ៍ក្រោយនេះនឹងកាន់តែជំរុញឲ្យស្ថានការណ៍តំបន់ឧបទ្វីបកូរ៉េ ធ្លាក់ទៅក្នុងគ្រោះមហន្តរាយថែមទៀត ដោយកូរ៉េខាងជើងចាត់ទុកសមយុទ្ធនេះគឺសម្រាប់ការធ្វើសង្គ្រាមនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើងដែលបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ កាលពីខែកក្កដាកន្លងទៅ តាមរយៈការបាញ់ធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ICBM ចំនួនពីរលើកដោយជោគជ័យនោះ តែងតែមានការមិនពេញចិត្តនោះឡើយ ចំពោះសកម្មភាពយោធាគ្រប់ទម្រង់ទាំងអស់ រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Ulchi Freedom Guardian ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះតទៅ៕