រដ្ឋសភាកម្ពុជា បើកកិច្ចប្រជុំពិនិ​ត្យ របៀបវារៈសំខាន់ៗចំនួន៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2017 ក+ ក-

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣រួមមាន៖
១, ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូ លាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រ ជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាសេចក្តីស្នើរបស់ រាជរដ្ឋាភិបាលកម្ពុជា។
២, ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣៧ មាត្រា ៣៨ មាត្រា ១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ដែលជាសេចក្តីស្នើរបស់រាជ រដ្ឋាភិបាលកម្ពុជា និង
៣,ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងំណាងរាស្ត្រ ដែលជាសេចក្តីស្នើរបស់អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ។
តាមរយៈកិច្ចប្រជុំព្រឹកមិញនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្រប ខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសា ធារណរដ្ឋប្រជាមានិតចិនទៅឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋ សភាសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៍មាននៃរដ្ឋសភា ដើម្បីសិក្សា និងវាយតម្លៃ រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣៧ មាត្រា ៣៨ មាត្រា ១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយិកម្ម និងសំណង់ ដើម្បីសិក្សា និងវាយតម្លៃ រួចរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ រីឯសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាបានសម្រេចប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាសិក្សា ស្រាវជ្រាវ
រួចធ្វើរបាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

/>