បញ្ជូន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2017 ក+ ក-

​ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ស្ត្រី​ម្នាក់ ទៅកាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា​ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា ការឃាត់ខ្លួន​ស្ត្រី​រូបនេះ ដោយមាន​បទបញ្ជា​នឹង​ដឹកនាំ​ផ្ទា​ល់ពី​លោក កែវ សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ហើយ សហការ​ជាមួយ​កំលាំង​អធិការ​ដ្នា​នគរបាល​ស្រុក​សំបូរ បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ ។
​ចុះបង្ក្រាប​នោះ​ទៀតសោត បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ ០១​នាក់ ឈ្មោះ ជេន ចាន់​ធី អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ និង​ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ២៧​កញ្ចប់​តូច​-​ធំ​និង​២​កញ្ចប់​ធំ ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន ហើយ​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ចែកចាយ​មួយចំនួន​ផងដែរ ។​
​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ រួម​និង​វត្ថុតាង​ទាំងអស់ កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​កា​រិ​-​ប្រឆាំង​គ្រឿងញៀន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​បន្ត​៕