កម្ពុជា​ផ្អាក​កិច្ចសហប្រតិបត្តិការ​ស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​ផ្អាក​កិច្ចសហប្រតិបត្តិការ ជាមួយ​សហរដ្ឋអាមេរិក លើ​ការស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​នៅ​ទឹកដី​កម្ពុជា ខណដែល​គេ​ដឹងថា ទាហាន​អាមេរិក​តិចជាង​៩០​នាក់​ទេ ដែល​បាន​ស្លាប់​នៅ​កម្ពុជា​អំឡុងពេល​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្នុងនោះ​អដ្ឋិធាតុ​ទាហាន​អាមេរិក ជាង​៤០​នាក់​ប៉ុណ្ណោះ ដែល​បាន​រកឃើញ​នាពេល​កន្លងទៅ ។​
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លើកឡើងថា កម្ពុជា​ផ្អាក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុងការ​ស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​កាលពី​សម័យ​សង្គ្រាម ។ សម្តេច​បញ្ជាក់ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹង​ផ្ញើ​កំណត់​ទូត​ទៅកាន់​សហរដ្ឋអាមេរិក នាពេល​ឆាប់ៗ​នេះ ជុំវិញ​ការផ្អាក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​លើ​ការស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​លើទឹក​ដី​កម្ពុជា ៕