តុលា​ការមិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ CNRP ចូលជួប​លោក កឹម សុខា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់ លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​សួរសុខទុក្ខ លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ខណដែល​តុលាការ​បញ្ជាក់ថា ដោយសារតែ​សំណុំរឿង លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​មិនទាន់បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅឡើយ ។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក ម៉ៅ មុនី​វណ្ណ បានដាក់​លិខិត​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំឱ្យ​រូបលោក និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ផ្សេងទៀត ចូល​សួរសុខទុក្ខ លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧៕