បាត់ដំបងៈស្ត្រីពពោះគ្រប់ខែមកសំរាកសំរាលកូននៅមន្ទីរពេទ្យពហុព្យាបាលសុវណ្ណស្លាប់បាត់បង់ជីវិតទាំងម្តាយនិងកូនក្នុងផ្ទៃ ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យ និងព្បាបានដោយឲ្យលេបថ្នាំ ចាក់សេរ៉ូម បានប៉ុន្មានជិកន្លះម៉ោង ក៌ប្រត្តិកម្មថ្នាំបែក ពពុះទឹកមាត់និងហូរឈាមចេញតាមមាតប្រកាច់ស្លាប់តែម្តង។ នេះបើតាមការបញ្ជាក់របស់ សាច់ញាតិស្ត្រីរងគ្រោះ ។
ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង18.00នាទីថ្ងៃទី16 .9.2017នៅមន្ទីពហូព្យាបាល សុវណ្ណ ស្ថិត ក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុង និខេត្តបាត់ដំបង។
លោក ទង អេលីយ៉ា ភេទប្រុសអាយុ22ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាមស្រុកបាណន់បាននិយាយថាៈគាត់បាននាំប្រពន្ធមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យសុវណ្ណនៅម៉ោង8,30នាទីថ្ងៃទី16ខែ9ឆ្នា2017 គ្រូពេទ្យពិនិត្យ ថាៈឈឺពោះកើតកូននៅ ពេល ល្ងាច ឬ យប់នេះ ។ គាត់បន្តថា ពេទ្យឱ្យ លេបថ្នាំ ប៉ុន្មាន គ្រាប់ ប្រពន្ធគាត់លេបថ្នាំរួចហើយនៅពេល ម៉ោង ១។
បើយោងតាមរបាយការណ៌របស់សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាៈកម្លាំងការិយា លយ័បច្ចេកទេសនគរបាលខេត្តនិងកម្លាំងការិយាលយ័ព្រហ្មទណ្ឌ័កំរិតធ្ងន់កម្លាំងអធិកាស្រុក នគរបាលប៉ុស្តិរដ្ធ បាលតាគ្រាមក្រុមប្រឹក្សាឃុំរួមនិកម្លាំងជំនាញពេទ្យខេត្តបានធ្វើកាត្រួតពិនត្យសាកសពស្ត្រីរងគ្រោះអ៊ុំសុភណ្ឌ័ភេទស្រីអាយុ42ឆ្នាំនៅក្រុមទី7ភូមិអូរតាពៅឃុំតាគ្រាមស្រុកបាណន់ដែលបានស្លាប់នៅមន្ទីរពេទ្យពហុព្យាល សុវណ្ណ នៅវេលាម៉ោងប្រហែល18,00ថ្ងៃទី16ខែ9ឆ្នាំ2017 ។
សមត្ថកិច្ចបញ្ជាក់ថាៈ ក្រោយពីពិនិត្យសាកសពជនរងគ្រោះអ៊ុំសុភណ្ឌ័ រួចបានប្រគល់ ទៅ អោយឈ្មោះ នង អេលី យ៉ា ជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថាៈ ជនរង គ្រោះ ត្រូវបាន ប្តី នាំយកមកពិនិត្យផ្ទៃពោះដែលគ្រប់ខែ នៅមន្ទីរពេទ្យ ពហុព្យាបាល សុវណ្ណ នៅបាត់ដំបង ហើយក៌បានស្លាប់នៅទីនោះបន្ទាប់ពីក្រុមគ្រូបេទ្យបានពិនិត្យនិងចាក់ថ្នាំ បណ្តោងសេរ៉ូម៕