សេចក្ដីជូនដំណឹង​ស្ដីពី​ការបញ្ឈប់​បង់ថ្លៃ​ឆ្លងកាត់​ស្ពាន ​និង​ផ្លូវ​លី​យ៉ុង​ផាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការបញ្ឈប់ ការបង់ថ្លៃ ឆ្លងកាត់​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​តទៅ ។ តាម​សេចក្ដីជូនដំណឹង បាន​បញ្ជាក់ថា ចាប់ពី​វេលា ម៉ោង​០០៖០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ​តទៅ ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​ព្រែ​ព្នៅ នឹងមិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ឆ្លងកាត់​ទៀតឡើយ ៕