ព្រឹក​នេះ​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិនិត្យ និង​ឱ្យយោបល់​លើ សេចក្តីស្នើច្បាប់​ចំនួន​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត​ចំនួន​៤ ដែល​ពាក់ព័ន្ធ​នឹង​ការបែងចែក​អ​សនៈ​របស់ គណបក្សនយោបាយ​ក្នុង​រដ្ឋសភា​ដែល​ត្រូវ​រំលាយ​។ នេះ​បើតាម​ការប្រកាស​របស់​ព្រឹទ្ធសភា​។​
​សេចក្តីស្នើច្បាប់​បោះឆ្នោត​ចំនួន​៤​នោះ រួមមាន​៖
១៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
២៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​
៣៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​
៤៖ វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​