ខេត្តព្រះវិហារ ៖ ត្រឹមតែរយៈពេលប្រហែលមួយម៉ោង តូបលក់ដូររបស់អាជីវករចំនួន១២តូប នៅក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ខណៈដែលករណីនេះកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
អធិការនគរបាលក្រុងព្រះវិហារលោកវរសេនីយ៍ទោ គង់ គា បានប្រាប់ឲ្យដឹងថា ករណីឆេះតូបក្នុងផ្សារកំពង់ប្រណាកនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាភ្លើងឆេះខូចខាតទាំងស្រុងអស់១២តូប ស្មើនិង៣ម្ចាស់។ លោកបន្តថា ក្នុងហេតុការណ៍នេះកម្លាំងនគរបាលរបស់៣០នាក់ និងកម្លាំងស្នងការ៥០នាក់បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ក្នុងនោះបាញ់ទឹកអស់៥រថយន្ត ទើបបណ្តាលឲ្យភ្លើងរលត់ទាំងស្រុង៕