គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិភាក្សាអំពីបេក្ខជនតំណាងរាស្ត្រថ្មី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះរដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីពិភាក្សាអំពីសម្រេចលើបញ្ជីឈ្មោះបេក្ខជន តំណាងរាស្ត្រថ្មីចំនួន៤៤រូប ដែលស្នើដោយ គ.ជ.ប។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងរៀបចំនីតិវិធីជ្រើសតាំងសមាជិករបស់ គ.ជ.ប ៣រូប ជំនួសអ្នកដែលបានលាលែង។
ក្រៅពីរបៀបវារៈទាំងពីរនោះ នៅព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងកំណត់ពេលវេលាប្រជុំពេញអង្គផងដែរ។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលដកស្រង់សម្តីចេញផ្សាយដោយសារព័ត៌មាន FN ៕