អ្នក​អធិប្បាយ​ព័ត៌មាន​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ម្នាក់ជួប​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ អ្នក​អធិប្បាយ​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ លោក ស ងួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ដ​របស់លោក បុក​ជាមួយ​រថយន្ដ​កុង​ទី​ន័​រ ពេលធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ប្រពន្ធ​របស់លោក​ស្លាប់​ភ្លាមៗ និង​កូនស្រី​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​
​មន្ដ្រីនគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា​ឲ្យ​ដឹងថា នៅ​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង ដោយ​ឡាន​រថយន្ដ​លើ​បើកបរ​ក្នុងទិសដៅ​មកពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​រថយន្ដ​កុង​ទី​ន័​រ ដែល​ធ្វើដំណើរ​ក្នុង​ទិស​ច្រាស​គ្នា​ពេញទំហឹង​តែម្ដង​។​
​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភរិយា​របស់លោក ស ងួន បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ដ ហើយ​កូនស្រី​របស់លោក​រងរ​បួស​ធ្ងន់ ដោយឡែក​លោក ស ងួន ផ្ទាល់​មិនទាន់​ដឹងថា ស្ថានភាព​រងគ្រោះ​យ៉ាងណា​នោះទេ​៕