ភ្នំពេញ៖ អុជធូកទុកចោល រួចចាក់សោរចេញទៅក្រៅបាត់ បង្កអោយមានផ្សែងខ្មួលខ្មួញពេញក្នុងផ្ទះធ្វើអោយប្រជាពលរដ្ឋដែលរស់នៅជិតខាងមានការភិតភ័យខ្លាចមានអគ្គិភ័យឆាបឆេះ នាំរាយការណ៍ទៅសមត្ថកិច្ចអោយជួយអន្តគមន៍ ហេតុការណ៍នេះធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងគ្មានលេខ ដែលស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជាស៊ីម សាមគ្គី ក្នុងភូមិ២ សងង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានចាក់សោរហើយបានចាកចេញពីផ្ទះនោះទៅក្រៅបាត់ បានមួយសន្ទុះស្រាប់តែមានផ្សែងហុយចេញពីផ្ទះនោះប្រលោះឥដ្ឋខ្លាំងទៅៗ ទើបបាននាំគ្នារាយការណ៍ទៅអាជ្ញាធរអោយមកជួយអន្តរាយគមន៍ ។
ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួមនិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានខណ្ឌទួលគោកមួយគ្រឿងផង បានវៃផ្តាច់សោរផ្ទះនោះ ដោយសសារស្ថានភាពមិនទាន់ជាទ្រង់ទ្រាយធំសមត្ថកិច្ចបានប្រើបំពងពន្លត់អគ្គិភ័យបាញ់អស់មួយបំពងរលត់ជាស្ថានពរ៕ បក្សីចាំក្រុង