មហាសន្និបាត​អាណត្តិ​ទី​៤ ឯកភាព​ធ្វើ​វិសោធនកម្ម​លក្ខ​ន្ថិ​កៈ​សមាគម​មិត្ត​នគរបាលជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2017 ក+ ក-

ភ្នំពេញ​៖ ខ្លឹមសារ​ស្នើសុំ​វិសោធនកម្ម​លក្ខ​ន្ថិ​កៈ​របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​ក្នុងពេល​មហាសន្និបាត​អាណ​តិ្ត​ទី​៤ ឃើញថា​ពុំមាន​ការជំទាស់​ឡើយ​ដោយមាន​ការឯកភាព​គ្នា​ទៅលើ​ប្រការ​និ​មួយៗ និង​ស្នើសុំ​កែសម្រួល​ខ្លះ​។ នេះ​បើ​យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅក្នុង​ឱកាស​បើក​មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​អាណ​តិ្ត​ទី​៤ ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​១១​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​បន្ថែមថា ដោយ​បច្ចុប្បន្ន​ប្រទេស​យើង​មានការ​រីកចម្រើន​ហើយ​ប្រាក់បៀវត្ស​របស់​កងក​ម្លាំ​ង​យើង​ក៏បាន​ឡើង​ខ្ពស់ ដែល​ពី​មិន​មុន​ប្រាក់ខែ​យើង​បានតែ​៤០​ម៉ឺន​រៀល​ហើយ​យើង​ចូល​សមាគម​តែ​៤​ពាន់​រៀល ក្រោយមក​យើង​បង់​ចូល​សមាគម​៣.៥០០​រៀល ក្នុង​មហាសន្និបាត​អាណ​តិ្ត​ទី​៣ ហើយ​ឥឡូវនេះ​យើង​បាន​ឯកភាពគ្នា​កាត់​ចូល​សមាគម​៥០០០​រៀល​ក្នុង​អាណ​តិ្ត​ទី​៤​នេះ ដើម្បី​តម្រូវការ​ខ្ពស់​ដល់​មន្ត្រីនគរបាល​ជាតិ​យើង​ទាំងមូល​។​
​ ​គួរបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ប្រការ​២០ ជំពូក​ទី​៥ ចែងថា​សមាគម​ត្រូវបាន​ដឹកនាំ​ដោយ​គណៈកម្មាធិការ​កណ្តា​ល​ដែលមាន​សមាសភាព​២១​រូប​។ ស្នើសុំ​កែសម្រួល ចែងថា​៖ សមា​គ​មិត្ត​នគរ​បា​លេ​ជាតិ​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​គណៈកម្មាធិការ​កណ្តា​ល​ដែលមាន​សមាសភាព​៣២​រូប​។​
​ ​ត្រង់​ប្រការ​៩ នៃ​ជំពូក​ទី​២ ចំណុច​ត្រេ​ទី​៦ ចែងថា​៖ បង់​វិភាគទាន​ប្រចាំខែ​ចំនួន​៣.៥០០​រៀល បាន​ស្នើសុំ​កែសម្រួល​ចែងថា​៖ បង់​វិភាគទាន​ប្រចាំខែ​ចំនួន​៥.០០០​រៀល ក្នុង​មូលហេតុ​ដែល​ស្នើសុំ​កែសម្រួល​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​មានលទ្ធភាព​ក្នុង​ការបង្កើន​ប្រាក់ឧបត្ថម្ភ​ឲ្យ​បាន​សមស្រប ។ ក្នុងនោះ​ការចំណាយ​ឧបត្ថម្ភ​ត្រូវបាន​កំណត់​ដូចខាងក្រោម​៖ ឧបត្ថម្ភ​សមាជិកសមាគម និង​ភរិយា​ស្វាមី​ស្របច្បាប់​របស់​សមាគម​ដែល​ពលី ឬ​ទទួលមរណភាព ឧបត្ថម្ភ​សមាជិកសមាគម​ដែល​ដាក់​ឲ្យ​ចូល​បាត់បង់​សមត្ថភាព​ការងារ ឧបត្ថម្ភ​សមាជិកសមាគម​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​នគរបាល​ពិការ​ហើយ​ត្រូវបាន​ផ្ទេ​ចេញពី​ក្របខ័ណ្ឌ​របស់​មន្ត្រីនគរបាល​ជាតិ ចំណាយ​សម្រាប់​ឧបត្ថម្ភ​ប្រធាន​ស​កិ្ត និង​ចំណាយ​សម្រាប់ធ្វើ​ឲ្យ​សមាគម​រីកចម្រើន​។ ក្នុងនោះ​ស្នើសុំ​កែសម្រួល​បន្ថែម​មួយ​ត្រេ ចែងថា​៖ ឧបត្ថម្ភ​ចំពោះ​សមាជិក​ដែល​រងគ្រោះថ្នាក់​ពេល​ប្រតិ​ប​តិ្ត​ការ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​។ ក្នុងនោះ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ពលី ឬ​មរណ​ទទួលបាន​៤​លាន​រៀល​នោះ ក៏ត្រូវ​បានស្នើ​សុំ​កែសម្រួល​មក​៦​លាន​រៀល​វិញ​ផងដែរ​។​
​ ​ជាមួយគ្នានេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ អាណ​តិ្ត​ទី​៤​នេះ​ថា ថ្ងៃនេះ​ជា​ទិវា​ដ៏​ម​ហាន​ក្ខ​ត​ឬ​ក្ស​ដែល​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​យើង​បាន​ប្រារ​ព្ឋ​ពិធី​បើក​មហាសន្និបាត​អាណត្តិ​ទី​៤ ស្រប​ពេលដែល​យើងទាំងអស់គ្នា កំពុង​សស្រាក់សស្រាំ​ក្នុងការ​អនុវត្ត​កម្ម​ពិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​អាណ​តិ្ត​ទី​៥ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។​
​ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បន្តថា​ក្នុងនាម​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា សូម​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក និង​ក្តី​ស្រលាញ់​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​នាយ​នគរបាល នាយ​នគរបាល​រង និង​មន្ត្រីនគរបាល​នៅ​គ្រប់​នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ដោយស្មោះ និង​កក់ក្តៅ​បំផុត​ចំពោះ​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​
​ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​ដំណើរការ​អស់​រយៈពេល​៣​អាណ​តិ្ត​មកហើយ នៅក្នុង​អាណ​តិ្ត​ទី​៣​នេះ​សមាគម​ទទួលបាន​លទ្ធផល​ល្អប្រសើរ គណៈកម្មាធិការ​កណ្តាល គណៈកម្មាធិការ​មូលដ្ឋាន​នៅតាម​នាយកដ្ឋាន អង្គភាព និង​ស្នងការ​នគរបាល​រាជធានី​ខេត្ត​បាន​ខឹ​ត​ខំប្រឹងប្រែង​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​ធ្វើ​ឲ្យ​មន្ត្រី​នគរបាលជាតិ​យើង​ទាំងអស់​មាន​ជំនឿ​ជឿជាក់​លើ​សមាគម​នគរ​បាល​ជាតិ និង​បាន​យល់​ពី​សារៈសំខាន់​របស់​សមាគម​និង​ឃើញច្បាស់​ថា​សកម្មភាព​របស់​សមា​គម​គឺ​ពិតជា​បាន​ជួយ​ពង្រឹង​នូវ​ចំណង​សាមគ្គីភាព មិត្តភាព និង​បាន​ជួយ​សម្រួល​ការលំបាក​ខ្វះខាត​បាន​ទាន់ពេលវេលា​៕​ ​