ក
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមករានេះថា វិសម្ពាធដែលកើតឡើងនៅហ្វីលីពីន បានវិវត្តខ្លួនទៅជាកូនព្យុះទី១ ប្រចាំឆ្នាំ២០១៨ ឈ្មោះ បូឡាវិន (BOLAVEN)។
កូនព្យុះនេះ កំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយឥទ្ធិពលរបស់វាមួយផ្នែក នឹងធ្វើដំណើរទៅរកឆ្នេរប្រទេសវៀតណាមភាគកណ្តាល និងមួយផ្នែកទៀត នឹងធ្វើដំណើរមកតំបន់ដីសណ្តរទន្លេមេគង្គ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ទទួលឥទ្ធិពលខ្សោយពីកូនព្យុះនេះតែអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតាមតំបន់មួយចំនួននៅទូទាំងកម្ពុជា។
១. ចាប់ពីថ្ងៃទី ៥-៦មករា ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល (ភ្លៀងពេលថ្ងៃ)។
២. ចាប់ពីថ្ងៃទី ៧-៩ ខែមករា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅមធ្យម ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស (ភ្លៀងពេលយប់)៕