ទូរទស្សន៍​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៥​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2015 ក+ ក-

ភ្នំពេញ​៖ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កាលពី​ថ្ងៃទី​២៦ ខែមីនា​បាន​អះអាងថា វិទ្យុ​និង​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៥​នេះ​។​​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាជ្ញា​ប័​ណ្ឌ​ពី​រដ្ឋាភិបាល​ហើយ ប​ន្ចា​ប់​មក ទៀត​យើង​កំពុងតែ​សិក្សា​រក​ដៃគូ​ដែល​គេ​មាន​បទពិសោធ​ន៏ ក្នុងការ​រៀបចំ​ធ្វើ​វិទ្យុ និង​ទូរទស្សន៍​នេះ​។​

​លោក បាន​បញ្ជាក់ថា ទូរទស្សន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​បង្កើត​នៅពេល ខាងមុខនេះ គឺ​កើតឡើង​ដោយមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​បង្កើត​ចេញ​បាន​ភ្លាមៗ​នោះទេ​៕

Logo-of-CNRP-TV-FPM