លោកប៉ែន សមិទ្ធិ លាឈប់ពីប្រធានក្លឹប ក.អ.ក
ភ្នំពេញ៖ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា(កអក) បានប្រកាស លាឈប់ពីតំណែងប្រធានក្លឹប ក.អ.ក ដោយសារបញ្ហា សុខភាព និងខ្វះពេលវេលា បម្រើក្លឹបការពារ សិទ្ធិ អ្នកកាសែតមួយនេះ។
យោងតាមលិខិតផ្ទេរសិទ្ធិ របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចុះហត្ថលេខាដោយ លោក ប៉ែន សមិទ្ធិ កាលពីថ្ងៃទី២០ ខែមីនា បានឲ្យដឹងថា លោក ប៉ែន ប៉ូណា សមាជិកគណៈកម្មាធិការនាយករបស់ ក្លឹបអ្នកកាសែតកម្ពុជា ត្រូវបានផ្ទេរសិទ្ធិឲ្យធ្វើជា ប្រធានស្តីទីក្លឹបអ្នកកាសែតកម្ពុជា ដើម្បីដោះស្រាយ បញ្ហាការងារ មួយចំនួនកុំឲ្យរាំងស្ទះដល់ដំណើរការរបស់អង្គភាពមួយនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕