ឃាត់ខ្លួន​សង្ឃ​២​អង្គ​ចូល​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្រ​ហស្ត​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2015 ក+ ក-

​កំពង់ចាម​៖ ព្រះសង្ឃ​២​អង្គ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ជើងព្រៃ​ឃាត់ខ្លួន រួម​នឹង​មនុស្ស​៤​នាក់​ទៀត ខណៈ​ព្រះសង្ឃ​២​អង្គ​នេះ បាន​ស្លៀកពាក់​ស៊ីវិល​ចូល​ច្រៀង​ខារ៉ាអូខេ​យីហោ ជា ធិ​តា ស្ថិតនៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម​។​

ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង ប​ន្ចា​ប់​ពី​មាន​ប្រជា​ពល រដ្ឋ​បាន​ទូរស័ព្ទ​ទៅ​នគរបាល​បញ្ចាំ​បញ្ជា​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​។​ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ និង​ត្រួតពិនិត្យរ​ហួត​ឃាត់ខ្លួន​បាន​នៅនឹងកន្លែង​តែម្តង​។​

សង្ឃ​ដែល​សមត្ថកិច្ច​ឃាត់​ឈ្មោះ ឡា​ច ហ៊ាន ព្រះជន្ម​៤២​វស្សា នៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​គង់នៅ​វត្ត​រស្មី​សង្កែ ក្នុងភូមិ​សង្កែ ឃុំ​-​ស្រុក​ព្រៃឈរ ។ និង​មួយអង្គ​ទៀត​នាម ហែម បញ្ញា ព្រះជន្ម​២៤​វស្សា នៅ​ភូមិ​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម បច្ចុប្បន្ន​គង់នៅ​វត្ត​ព្រែកកុយ ក្នុង​ឃុំ​ព្រែកកុយ ស្រុក​កងមាស​។​រីឯ​អន្ទិត​ដែល​ធ្លាប់​បួស ជា​សង្ឃ​នោះ ឈ្មោះ​សេន ចាន់ណា អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មួយរយ ឃុំ​សំបួរ មាស ស្រុក​មុខកំពូល ខេត្ត កណ្តាល ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​មក​សួរនាំ​ផងដែរ​។​

​បច្ចុប្បន្ន សង្ឃ​ទាំង​២​អង្គ​រួម​នឹង​បក្ខពួក ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ជើងព្រៃ ធ្វើ​កំណត់ហេតុ និង​ទាក់ទង ទៅ​ការិយាល័យ​ធម្មការ​ស្រុក និង​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត រួម​នឹង​មេគណ​ខេត្ត ដើម្បី​មាន​ចំណាត់ការ​ចំពោះ​រឿងនេះ​៕
513