ត្បូងឃ្មុំ ៖ឧកញ៉ា ឆាយ ជ្រាយ បានបន្ត ប្រមូលទិញឈើក្រហម ប្រភេទលេខ២ មួយចំនួន មានច្បាប់អនុញ្ញាត មួយចំនួនទៀតលោតឆត្រ ក្នុងនោះ ភាគច្រើនបង្កប់ឈើធ្នង់ ដើម្បីដឹកជញ្ជូន ចេញពីចំណុចក្រោយ វត្ដកំប្រឺស ឆ្ពោះទៅ ប្រទេសយូនតាមច្រកទន្លេចាម យ៉ាងរលូន ។
មន្ត្រីមូលដ្ឋានមួយរូបបានប្រាប់ឲ្យដឹងថា មុខរបររបស់គាត់ បានធ្វើឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរ ទៅនឹងងារជាឧកញ៉ា ដោយសារការរកស៊ីឈើ ដោយមិនស្របច្បាប់ ប៉ុន្ដែសមត្ថកិច្ចពាក់ព័ន្ធ កំពុងទទួលបានលាភសក្ការ ពីឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូនឈើរបស់គាត់ មិនមានសមត្ថកិច្ច រឺមន្ដ្រីជំនាញណាបង្ក្រាបឡើយ ក្នុងខេត្ដត្បូងឃ្មុំ នោះឡើយ។
ឈ្មួញឈើមួយរូបនៅខេត្តកំពង់ចាមបាននិយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូនឈើរាល់ថ្ងៃ ដោយសារបានចាត់ចែងបង់ប្រាក់ដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងនោះសូម្បីតែខាងរដ្ឋបាលព្រៃឈើរបស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ា ឆាយ ជ្រាយ អួតអាងថា បានចាត់ចែងរួចជាស្រេចដែរ។ ឧកញ៉ា ឆាយ ជ្រាយ បានពង្រីកភាពស្តុកស្តម្ភរបស់ខ្លួនក្នុងជំនួញឈើខុសច្បាប់ជាច្រើនឆ្នាំកន្លងមកហើយ។អ្នកស្រុក អ្នកភូមិរបស់គាត់ បានចាត់ទុកថា ភាពស្តុកស្តម្ភកើតចេញពីមុខរបររកស៊ីឈើខុសច្បាប់ មិនមែនជាជំនួញថ្លៃថ្នូរក្នុងភាពស្មោះត្រង់ទៅតាមគោរម្យងារនោះឡើយ។
ឧកញ៉ា ឆាយ ជ្រាយ ត្រូវបានកត់សម្គាល់ដោយអង្គការក្រៅរដ្ឋាភិបាលថាជាឈ្មួញឈើខុសច្បាប់ដ៏ល្បីឈ្មោះនៅខេត្តកំពង់ចាម យកទៅលក់ចែកចាយ ទៅកាន់ខេត្ដព្រៃវែង និងប្រទេសវៀតណាម រហូតសល់លុយរត់ការទទួលបានងារជាឧកញ៉ា ។បច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ បានបន្តប្រមូលទិញឈើខុសច្បាប់ពីតំបន់ព្រៃឡង់ ខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ ដឹកជញ្ជូនឆ្លងកាត់ ស្រុកព្រែកប្រសព្វ ហើយឆ្លងតាមកំពង់ដឆ្លូង យកមកគរទុក នៅចំណុចក្រោយ វត្ដកំប្រឺស ឋិតក្នុងភូមិកំប្រឺស ឃុំទំពាំងព្រីង ស្រុកតំបែ ខេត្ដត្បូងឃ្មុំ ក្នុងព្រៃចម្ការកៅស៊ូ របស់គាត់ ដើម្បីនាំចេញទៅលក់បន្តដោយគ្មាននរណាហ៊ានប៉ះពាល់វំខានទេ។
មេគង្គប៉ុសិ៍្ត មិនអាចទាក់ទងលោកឧញ៉ាដើម្បីសុំការពន្យល់ឆ្លើយតបចំពោះការលើកឡើងដូចខាងលើបានទេកាលពីម្សិលមិញនេះ៕ខ រ