ម៉ាឡេស៊ី ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡុក និយាយថា ការស្វែងរកជា លក្ខណៈឯកជន ដោយក្រុមហ៊ុនសហរដ្ឋអាមេរិក នូវជើងហោះហើរ MH370 របស់ក្រុម ហ៊ុនអាកាសចរណ៏ប្រទេសម៉ាឡេស៊ី ដែលបានបាត់ដានកាលពីឆ្នាំ ២០១៤ ក្នុងភាព អាថ កំបាំង នៃវិស័យអាកាសចរណ៏ធំបំផុតលើពិភពលោក និងបញ្ចប់នៅ ថ្ងៃ ទី២៩ ខែ ឧសភា ខាងមុខនេះ។ គួរំលឹកថា ជើងហោះហើរ MH370 កំពុងផ្ទុកមនុស្ស ២៣៩នាក់ បានបាត់ ដាន ក្នុងផ្លូវហោះហើរ ចេញពីទីក្រុងកូឡាឡំពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤។ កាលពីខែមករា ប្រទេសម៉ាឡេស៊ី បានព្រមព្រៀង ចំណាយថវិកាចំនួន ៧០លានដុល្លារ ទៅឲ្យក្រុមហ៊ុន Ocean Infinity មានមូលដ្ឋាននៅ រដ្ឋហូសស្តុន សហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុននេះ ស្វែងរកឃើញ យន្តហោះអំឡុងពេលស្វែងរក ៩០ថ្ងៃ នៅមហាសមុទ្រឥណ្ឌា ភាគខាងត្បូង។ នាវាស្វែង រករបស់ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ តំបន់គោលដៅស្រាវជ្រាវរបស់ខ្លួន នៅក្នុង ខែ មេសា ហើយបានស្នើរសុំការពន្យាពេល រហូតដល់ថ្ងៃទី២៩ ខែឧសភា នេះ៕
ការស្វែងរកយន្តហោះ MH370 របស់ម៉ាឡេស៊ី និងបញ្ចប់នៅសប្តាហ៍ក្រោយ