អាមេរិក ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ជេហ្វវ្លេក Jeff Flake និងអតីតប្រធានប្រតិបត្តិ ក្រុមហ៊ុន Google លោកអ៊ីរីក ឈ្មីត និងជាអ្នកការទូតកំពូល របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជួបជាមួយ ប្រធានាធិប តី គុយបា ថ្មី លោក មីហ្គែល ឌៀសកានែល ក្នុងប្រទេស គុយបា ជាជំនួបជាមួយ គណៈ ប្រតិភូ សហរដ្ឋអាមេរិក កំរិតខ្ពស់ ចាប់តាំងពីលោក ឡើង កាន់តំណែង។ លោក ឌៀស កានែល បានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែ មេសា បន្តតំណែងពីលោក រ៉ូល កាស្ត្រូ។
លោក វ្លេក និងលោក ឈ្មីត ដែលបច្ចុប្បន្ននេះ ជា សមាជិកគណៈនាយក នៃក្រុមហ៊ុន Google parent Alphabet Inc កំពុងស្ថិតក្នុង ដំណើរទស្សនកិច្ច រយៈពេល២៤ម៉ោង ដើម្បីពិភាក្សាលើ ការធ្វើឲ្យប្រសើរឡើង ប្រព័ន្ធ អ៊ីនធឺណេតនៅលើប្រទេសដីកោះមួយនេះ និងបានជួបជាមួយ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីក្រសួងទូរគមនាគមន៏គុយបាផងដែរ។ លោកដូណាល់ត្រាំ ដែលបានឡើងកាន់ តំណែង កាលពីខែមករា ឆ្នាំ២០១៧ បានដកនូវគោលនយោបាយនៃការជាប់ទាក់ទងជា មួយកោះមួយនេះ ជាគោលនយោបាយ របស់អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ។
ក្រុមហ៊ុន Google បានទាញយកអត្ថប្រយោជន៍ពីការបន្ធូរបន្ថយភាពមិនចុះសម្រុងគ្នានា សម័យកាលរបស់លោកអូបាម៉ាដែលរួមមានការបង្កើតទំនាក់ទំនងការទូតឡើងវិញ ហើយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ 2016 ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់អ៊ីនធឺ ណេត នូវការចូលទៅកាន់មាតិកា របស់ខ្លួនកាន់តែឆាប់រហ័ស៕