ភ្នំពេញ ៖ បើទោះជាគ្មានការពន្យល់លម្អិតអំពីពាក្សថា បដិវត្តន៍ពណ៌ បែបណាឱ្យប្រាកដ កើតចេញពីណា មានអាថ៌កំបាំងអ្វី មានផលចំណេញសម្រាប់អ្នកណា មានផលអាក្រក់ សម្រាប់ប្រទេសជាតិយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រាន់តែស្តាប់លឮពាក្សនេះភ្លាម ហាក់ធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង និងបានបដិសេធថា មិនត្រូវការបដិវត្តន៍ពណ៌នៅក្នុងប្រទេសរបស់ខ្លួនឡើយ។
ខាងក្រោមនេះ ចូរស្តាប់ការពន្យល់ និងទស្សនៈលើកឡើងរបស់ប្រជាពលរដ្ឋកម្ពុជា អំពីពាក្សថា បដិវត្តន៍ពណ៌ តើមានន័យបែបថា ហើយជះឥទ្ធពលអ្វីខ្លះ មកលើជីវិតមនុស្ស និងសង្គមជាតិ។
បន្ទាប់ពីបានចូលរួមនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យកម្ពុជា ស្តីពី «ផលវិបាក នៃបញ្ហាបដិវត្តន៍ពណ៌ ដែលកើតមាននៅជុំវិញពិភពលោក» ដែលបានបញ្ចប់កាល ពីល្ងាចថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះ ដោយមានក្រុមយុជនខ្មែរ ជានិស្សិត ជាមន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចមួយចំនួន បានចូលរួមផងនោះ ពួកគេបានលើកឡើងថា កម្ពុជាមិនត្រូវការបដិវត្តន៍ពណ៌ឡើយ ដោយសារវាជាចេតនារបស់ក្រុមទុច្ចរឹត មានបំណងចង់ប្តូររំលំរដ្ឋាភិបាល ឬផ្លាស់ប្តូររបបដឹកនាំស្របច្បាប់មួយ ដែលមានការគាំទ្រពីប្រជាជន ហើយពួកគេបានចាប់យក ការបោះឆ្នោតជាមូលដ្ឋាន ក្នុងការជ្រើសរើសមេដឹកនាំ ដែលគេពេញចិត្ត នឹងមើលឃើញថា ធ្វើឱ្យប្រទេស មានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងមានភាពរីកចំរើនសម្រាប់ពួកគេ ទាំងពេបច្ចុប្បន្ន និងទៅថ្ងៃអនាគត”។
លោកសាស្ត្រាចារ្យ កែវ ធា ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ស្របពេលដែលសភាពការណ៍នៅជុំពិភពលោកកំពុងតែក្តៅគគុករឿង បដិវត្តពណ៌ ហើយចៀសមិនរួចវាអាចនឹងមកដល់ប្រទេសកម្ពុជា ទើបរៀបចំឱ្យមានការផ្តល់នូវចំណេះដឹងបន្ថែម ដល់យុវជន មន្ត្រីរាជការ កម្លាំងមានសមត្ថកិច្ច ឱ្យបានដឹងអំពីគោលបំណងរបស់វាថា មានអាថ៌កំបាំងយ៉ាងម៉េច ផលប្រយោជន៍ និងផលប៉ះពាល់យ៉ាងម៉េចសម្រាប់សង្គមជាតិ។
ចំណែក លោកបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងថា តាមរយៈការពិភាក្សាគ្នាក្នុងពេលនេះ បានផ្តល់នូវផលប្រយោជន៍ជាច្រើន ដល់ស្រទាប់បញ្ញាវ័ន និងយុវជនក្មេងវ័យក្នុងការយល់ដឹង ទាំងបទពិសោធន៍ និងកាសិក្សាស្រាវជ្រាវផងដែរ ជាពិសេសពាក់ព័ន្ធនឹងបញ្ហា ការធ្វើបដិវត្តន៍ពណ៌ ដែលទាមទារឱ្យមានសិក្សាស្រាវជ្រាវច្បាស់លាស់ បើមិនដូច្នេះទេ ភាគីអ្នកដែលមានផលប្រយោជន៍ខាងនយោបាយ គេនឹងទាញយកផលចំណេញខាងនយោបាយ។
យុវត្តីម្នាក់ ក្នុងចំណោមយុវជនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនោះ បានលើកឡើងថា បញ្ហាបដិវត្តន៍ពិតជារឿងដ៏សំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរ និងយុវជនជំនាន់ ក្រោយត្រូវតែយល់ពីផលលំបាក នៃបដិវត្តន៍នេះ ដែលជាដើមចមឈានទៅរកការបំផ្លិចបំផ្លាញ នូវលទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និងបំផ្លាញរាល់អ្វីៗ ដែលជាសមទ្ធិផល របស់រាជរដ្ឋាភិបាល ដែលខិតខំកសាងកន្លងមកនេះ។
យុវតីដដែល បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាកត្តាកិច្ចរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដើម្បីបំពេញសិទ្ធិ របស់ខ្លួនជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ទទ្ទឹមនឹងនេះ យុវជន ធិន វុត្ថា ដែលជាមន្ត្រីរាជការ បានថ្លែងថា សូមប្រជាពលរដ្ឋខ្មែរ ទាំងអស់សំលឹងទៅមើលប្រទេសនៅមជ្ឈឹមបូព៌ា គឺបានរលាយដោយសារតែបដិវត្តន៍ពណ៌ ហើយបដិវត្តន៍ពណ៌នេះទៀតសោធជាការឃោសនាអកុសល លាភពណ៌ បង្កើតកំហឹងឱ្យប្រជាពលរដ្ឋ ដូច្នេះនៅពេលដែលពលរដ្ឋខឹង គឺមានចេតនាចង់ផ្លាស់ប្តូរមេដឹកនាំ ទាមទារអ្វីដែលគាត់ចង់បាន ក៏ប៉ុន្តែអ្វីទាំងនោះកើតឡើងដោយសារតែចាញ់បោក និងការឃោសនារបស់ជនអគតិនោះទៅវិញ។
ទាក់ទិននឹងបញ្ហានេះលោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រៀបប្រដូចពាក្ បដិវត្តន៍ពណ៌ ទៅនឹងឈើគូស៕
(អ្នកស្រី ទេព វណ្ណី និងអ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ ធ្វើយុទ្ធនាការថ្ងៃ ចន្ទពណ៌ខ្មៅ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ )