ការរញ្ជួយ​ដី​កំរិត ៧ រិច​ស្ទ័​រ វាយប្រហារ​វិហារ​នៅ​កោះ​បាលី របស់​ឥណ្ឌូនេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ឥណ្ឌូនេស៊ី ៖ ខ្សែ​វីដេអូ​បង្ហាញ​ពី អាចារ្យ​អ៊ីស្លាម កំពុង​បួងសួង នៅ​កោះ​បាលី បន្ទាប់ពី រញ្ជួយ​ដី​កំរិត 7.0 រិច​ស្ទឺ នៅ​កោះ​ឡំ​បុក នៅ​ជិត​កោះ​បាលី កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ វីដេអូ ថត​ផ្ទាល់​តាម​បណ្តាញ​សង្គម បង្ហាញ​អាចារ្យ កំពុង​បួងសួង ជាមួយ អ្នក​បួងសួង​ជាច្រើន នៅក្នុង​ព្រះវិហារ ដេ​ន​ប៉ា​សា នៅពេលដែល​រញ្ជួយ​ដី បាន​វាយប្រហា​អគារ​។​

​រញ្ជួយ​ដី​លើក​ទី 3 បន្ថែម​ស្ថានភាព​កាន់តែ​អាក្រក់ នៅលើ​កោះ​ជាច្រើន ក្នុងនោះ​មាន​កោះ បាលី ដែលជា​គោលដៅ​ទេសចរណ៍​សំខាន់បំផុត​របស់​ប្រទេស ឥណ្ឌូនេស៊ី ។ វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​សមភាព​ច្រួលច្របល់​ក្នុង​អាកាសយានដ្ឋាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​ការរញ្ជួយ​ដ៏​ខ្លាំង ក្នុងពេលដែល​អ្នកដំណើ​រ​កំពុង​ព្រួយបារម្ភ​ក្រោយ​ជួបនឹង​ស្ថានភាព​នេះ​ចំនួន​ពីរលើក​បន្តបន្ទាប់​គ្នា ។

ទោះយ៉ាងណា អាជ្ញាធរ​និយាយថា ផ្ចិត​រញ្ជួយ​ស្ថិតនៅ​លើដី មិនមែន​នៅក្រោម​សមុទ្រ ដូច្នេះ​ពុំមាន​រលក​ស៊ូណាមិ​ឡើយ ប៉ុន្តែ​អគារ​រាប់ពាន់​ខ្នង​បាក់​បន្ថែមទៀត ដោយសារ​អគារ​មួយចំនួន​ទ្រុឌទ្រោម​ក្រោយ​រញ្ជួយ​ដី​ពី​លើក​កាលពីដើម​សប្ដាហ៍ ។ ទោះយ៉ាងណា តួលេខ​ផ្លូវការ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី​នេះ នៅ​មិន ទាន់​ដឹង​ច្បាស់​នៅឡើយ ដោយសារ​ភ្នាក់ងារ​កំពុង​បន្ត​ប្រតិបត្តិ​ការស្វែងរក និង​ជួយ សង្គ្រោះ ប៉ុន្តែ​មន្ត្រី​មួយចំនួន​អះអាងថា អ្នកស្លាប់​កើនឡើង​ដល់ 300 នាក់ ។

កាលពី​រសៀល​ថ្ងៃ អង្គារ រញ្ជួយ​ដី​កើតឡើង​ម្ដងទៀត មាន​កម្រិត 5.2 រិច​ទ័​រ នៅលើ​កោះ លុំ​បុក ដែល​ស្ថិត​នៅជាប់​កោះ បាលី ប្រទេស ឥ​ណ្ឌួ​នេ​ស៊ី បន្ទាប់ពី​កោះ​នេះ ទើប​មាន​រញ្ជួយ​ដី​កម្រិត 7 រិ​ច័​ទរ​កាលពី​ថ្ងៃ អាទិត្យ សម្លាប់​មនុស្ស 142 នាក់ ៕