អាមេរិក​ប្រគល់​រូបចម្លាក់ ហនុមាន នា​សតវត្ស​ទី​១០ ឲ្យ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2015 ក+ ក-

ភ្នំ​ពេ​ញ​៖រូបចម្លាក់ ហនុមាន នា​សតវត្ស​ទី​១០ ដែល​សារមន្ទី Cleveland នៅ​សហរដ្ឋអាមេរិក បាន​ទិញ​កាលពី​ឆ្នាំ ១៩៨២ បានប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ឧសភា​នេះ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ​។​

គួររំលឹកថា រូបចម្លាក់ ហនុមាន ក្នុង​សតវត្ស​ទី​១០​នេះ ត្រូវ​ចោរលួច​ចេញពី​ច្រក​ខាងកើត​នៃ​ប្រាសាទ​ចិន ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ កាលពី​អំឡុង​ឆ្នាំ ១៩៧០ ហើយរ​សាត់អណ្តែត​ដល់​សារមន្ទីរ​សហរដ្ឋអាមេរិក​។ ការ​ត្រឡប់មកវិញ​នៃ​រូបចម្លាក់​នេះ ក្រោម​កិច្ច​សហប្រតិបត្តិ​យ៉ាងសកម្ម រវាង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា រួមទាំង​អង្គការ UNESCO​។​រូប​បដិមា​ហនុមាន ដែលមាន​ដងខ្លួន​ជាម​នុស្ស និង​ក្បាល​ជា​ស្វា ហើយ​មាន​ទម្រង់​អង្គុយ​លុតជង្គង់​៕ខ រ

ឆាឹឆ១

​រូបចម្លាក់​ហនុមាន​ក្នុង​សតវត្ស​ទី​១០ ដែល​សហរដ្ឋអាមេរិក​ប្រគល់​មក​កម្ពុជា​វិញ​។