​ឈ្មួញ​ឈើ​ហែ​កកេ​រិ៍្តម​ន្ត្រី​ជំនាញ​ចាប់ ពី​ក្នុង​ក្រុង​បាន​លុង​រហូតដល់​ប្រធាន​ច្រកទ្វារ​អូ​រយ៉ា​ដាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2015 ក+ ក-

​ខេត្តរតនគិរី​៖​ជំនួញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​កំពុង​សម្រុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារអន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ជាប់​ចំ​ណុ​ច ឡេ​ថា​ញ់ ប្រទេស​វៀតណាម​គ្មាន​ការទប់ស្កាត់​ឡើយ​។​

តាម​ទិដ្ឋភាព​ជាក់ស្តែង កាលពី​ថ្ងៃទី​២៧ សភា គេ​ឃើញ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​សម្រុក​ដឹក​ចេញ​យ៉ាងគំហុក និង​យ៉ាង​អនាធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​តាមរយៈ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើបៗ​ដូចជា លុ​ច្ស​ស៊ី​ស បា​ឡែ​ន ធុន​ត្រា ឡង់​គ្រី​ស័​រ ហាយ ឡែ​ន​ដ័​រ ជាដើម ចេញពី​ក្រុង​បាន​លុង ខេត្តរតនគិរី តាមផ្លូវ​ជាតិ​លេខ​៧៨ ឆ្ពោះទៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូ​រយ៉ា​ដាវ ដើម្បី​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ។

​មន្ត្រី​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ចេញទៅ​ច្រកព្រំដែន អូ​រយ៉ា​ដាវ គឺមាន​ឈ្មួញ​ខ្លះ​ដឹក​ដោយ​ចំហ និង​ខ្លះទៀត​បង្កប់​ឈើ​ប្រណីត​ដោយ​កែ​បាត​រថយន្ត​បង្កប់​លាក់ទុក​ឈើ​ល្មើស​នៅ​ខាងក្រោម​កៅអី​រថយន្ត ឬ​លាក់​នៅតាម​ជញ្ជាំង និង​តាម​ដំបូល​រថយន្ត​។

​អ្នក​ស្និទ្ធ​នឹង​ឈ្មួញ​ឈើ​មួយរូប​បាន​ទម្លាយ​អោយ មេគង្គ​ប៉ុស្តិ៍ ដឹងថា ថ្មីៗ​នេះ​មាន​ឈ្មួញ​ឈើ​ម្នាក់​បរិហារ​កេ​រិ៍្ត​យ៉ាង​ចាស់​ដៃដល់​មន្ត្រី​ជំនាញ ពិសេស​អស់លោក​មេៗ​ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ​(​សុំ​លាក់​ឈ្មោះ​សិន​) ដោយសារ​ឈ្មួញ​រូបនោះ​ខឹងសម្បារ​ដល់​ពួក​មន្ត្រីៗ ដូចជា នគរបាល​សមត្ថកិច្ច​ច្រើន​ជំនាញ ដែល​នៅ​ឈរ​តាមផ្លូវ​ចាំ​បង្ខំ​ជំរិត​យកលុយ​មិន​រើសមុខ និង​មិន​លើកលែង​ឬ​ស្តាប់​ការ​អង្វរ​ឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា ការ​ចរាចរណ៍​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ល្មើសច្បាប់​ក្នុង​ក្រុង​បាន​លុង​បានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​ចំហ គឺ​ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​ចេញពី​ព្រៃ​ឆ្លងកាត់​ក្រុង​បាន​លុង តាមផ្លូវ​ស្រុក​អូរ​ជុំ និង​ផ្លូវ​ភូមិ​តឺ​ន ដែល​ឈើ​ខ្លះ​គេ​ដឹក​អោយ​ក្រុម​ឈ្មួញ​តាម​ឡាន​សាំ​យ៉ុង និង​រថយន្ត​ស៊េរី​ទំនើប​ដូច​បាន​រៀបរាប់​ខាងលើ​។

ក្នុង​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​សាំ​យ៉ុង និង​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងៗ​ដែល​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​គគ្រឹកគគ្រេង​យ៉ាង​អនាធិបតេយ្យ​នោះ យ៉ាងតិច​៤​ជើង​ក្នុង​មួយថ្ងៃ​។​

​ជុំវិញ​ករណី​ខាងលើនេះ​ផងដែរ​មាន​មន្ត្រី​មួយរូប​បាន​បង្ហើប​ប្រាប់ថា រថយន្ត​ដែល
​ដឹកឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់នោះ គេ​បាន​រត់ការ​បង់លុយ​ទៅអោយ​ខាង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត និង​នៅតាម​ដង ផ្លូវជាតិ​លេខ​៧៨​ជាមុន នៅមុន​ពេល​គេ​ដឹក​ចេញ​ទើប​អាច​រកស៊ី​ឈើ​ល្មើ​សបាន​ដោយ​គ្មាន​ការរំខាន ហើយ​សម ត្ថ​កិច្ច​ច្រកទ្វារព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ​-​ឡេ​ថា​ញ់ ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ត្រូវរ៉ូវ​គ្នា​ទទួល​សំណូក​ពី​ឈ្មួញ​គ្រាន់តែ​តិច ឬ​ច្រើន​ទៅតាម​ឋានានុក្រម​ធំ​តូច​ប៉ុណ្ណោះ​។​

ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ការរិះគន់​ដូចខាងលើ​បានទេ​កាលពី​រសៀល​ថ្ងៃទី​២៧​នេះ​៕ឡុង សារ៉េត​

alpoi

eaqwxs

 

xzsawq

kdesvc