គម្ពី​ព្រះ​ត្រៃបិដក​ខ្មែរ ​ក្នុងអំឡុង​ឆ្នាំ​១៨៨៥ ​មាននៅ​សកល​វិទ្យាល័យ Uppsala ប្រទេស​ស៊ុយអែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2015 ក+ ក-

​ស៊ុយអែត​៖​ដំណើរ​ទស្សនកិច្ច​រប​ស់​គណ​:​ប្រតិភូ​ក្រសួង​អប់រំ​កម្ពុជា​ទៅ​សកល​វិទ្យាល័យ Uppsala University ដ៏​ល្បី​មួយ​នៅ​ប្រទេស​ស៊ុយអែត​កាលពីពេល​ថ្មីៗ​នេះ បាន​ប្រទះឃើញ​នូវ​គម្ពី​ស្លឹករឹត​សរសេរ​ជា​ភាសាបាលី និង​ភាសា​ខ្មែរ​នា​សតវត្សរ៍​ទី​១៩​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ​កម្ពុជា​ទៅ​សកលវិទ្យា​ល័យ Uppsala University ដ៏​ល្បី​មួយ​នៅ​ប្រទេស​ស៊ុយអែដ​លោក​បាន​ឲ្យ​ដឹង​តាមរយៈ​ទំព័រ Facebook របស់លោក​ថា លោក​បានឃើញ​ការដាក់​តាំង​គម្ពីរ​ស្លឹករឹត​ជា​អក្សរ​ខ្មែរ​នៅក្នុង បណ្ដា​ល័យ​របស់​សកល​វិទ្យាល័យ​នោះ​។​គម្ពីរ​ស្លឹករឹត​ជា​ភាសាបាលី​សរសេរ​ជា​អក្សរ​ខ្មែរ​នោះ​មិនមែន​ចេញ ពី​កម្ពុជា​ទេ ប៉ុន្ដែ​ជា​ព្រះរាជ​អំណោយ​របស់​ស្ដេច​ថៃ​ព្រះបាទ​ជូឡាឡុងកន​ក្នុង សតវត្សរ៍​ទី​១៩ ដែល​ទ្រង់​បាន​ថ្វាយ​ដល់​ព្រះអង្គម្ចាស់ Oscar នៃ​ប្រទេស​ស៊ុយអែដ​កាលពី​ឆ្នាំ​១៨៨៥​។​

​គម្ពីរ​ស្លឹករឹត​នោះ គឺជា​ផ្នែក​មួយ​នៃ​គម្ពីរ​ព្រះ​ត្រៃបិដក​ពុទ្ធសាសនា​ដែល​និយាយ​អំពី​ព្រះ វិន័យ​ក្នុង​គម្ពីរ​វិភង្គ និង​មួយទៀត​អំពី​សតិបដ្ឋាន​សូត្រ​។​

​ក្រៅ ពី​គម្ពីរ​ខ្មែរ​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ក៏បាន​ឲ្យ​ដឹង​តាមរយៈ Facebook លោក​ផងដែរ​ថា មាន​សៀវភៅ​បុរាណ​ជាច្រើន​ទៀត​តម្កល់​នៅ​សកល​វិទ្យាល័យ​នោះ​៕mkiju

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​សកលវិទ្យា​ល័យ Uppsala University​។ រូបថត​ដោយ Magnus Saemundsson (Credit: Audience Submitted)

wsdeqa