មុខរបរ​ប្រមាញ់​សត្វព្រៃ​លក់​កំពុង​កើតមាន​ពេញបន្ទុក​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2015 ក+ ក-

​ឧត្ដរមានជ័យ​៖ មួយថ្ងៃៗ ​សត្វព្រៃ​ជា ច្រើន​ក្បាល​ត្រូវ​គេ​ប្រមាញ់សម្លាប់​យកមក​ដាក់​លក់​ជា​សាធារណៈ យ៉ាង​អនាធិបតេយ្យ នៅក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ​។​នេះ​បើតាម​រូបភាព​ចំនួន ០៤​ស​ន្លឺ​ក ដែល​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​Facebook បង្ហោះ​និង​ចែកចាយ​បន្ត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

​រូបភាព​នៃ​ការ​ប្រមាញ់​សត្វព្រៃ មានដូចជាៈ ទន្សាយ ឈ្លូស ជ្រូកព្រៃ ជាដើម ត្រូវបាន​គេ​យកចេញ ពី​ក្នុងព្រៃ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ ហើយ​ដាក់លក់ អោយ​ឈ្មួញ​នៅ​ទីនោះ​យ៉ាង​អនាធិបតេយ្យ ពុំ​មានការ​ខ្លាចរអា និង​សមត្ថកិច្ច ឬ​អាជ្ញាធរ​នោះឡើយ​។​

ការសម្លាប់​សត្វព្រៃ ដោយ​គ្មាន​ការទប់ស្កាត់​យ៉ាង​ដូច្នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​Facebook មានការ​ព្រួយបារម្ភ​ពី​ភាព​វិនាស ហិនហោច នៃ​សត្វព្រៃ​ទាំងនោះ បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ដ្រី​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​រដ្ឋបាល​ព្រៃឈើ ឬ​ក្រុម​អភិរក្ស​សត្វព្រៃ មិនបាន​ចាត់វិធានការ​ឱ្យទាន់ពេល​វេលា​នោះទេ​។​

បន្ទាប់ពី​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ដាក់លក់​ជា​សាធារណៈ​ព្រោងព្រាត បង្ហោះ​លើ​បណ្តាញ​សង្គម​Facebook ហើយ​ត្រូវគេ​អះអាងថា ការលក់​សត្វព្រៃ ជា​ហូរហែ​នេះ ស្ថិតនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត​នោះ លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ​ថា​ពេលនេះ លោក​កំពុង​ចាត់​ឱ្យ នគរបាល​ស្រុក​-​ក្រុង ស្រាវជ្រាវ​លើ​ករណី បាញ់សម្លាប់​សត្វព្រៃ​យ៉ាង​រង្គាល នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​។​

លោក ម៉ែន លី បាន​និយាយថា លោក​បានឃើញ​ហើយ​នូវ​រូបភាព​សម្លាប់​ហើយ​លក់​សត្វព្រៃ​ទាំងនោះ ប៉ុន្តែ​រហូតដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ​៕hygaejagtfr