ភ្នំពេញ៖ ភាពចៃដន្យគួរឲ្យភ្ញាក់មួយកើតឡើងនៅក្នុងបរិវេណទីស្តីការគណ រដ្ឋមន្ត្រីដោយសារមានរថយន្តដ៏ទំនើប២គ្រឿងបានបុកគ្នាពេញទំហឹង។
រថយន្ដដែលបុកនោះម៉ាក លុច្សស៊ីសRX330 ពាក់ស្លាកលេខ ភ្នំពេញ 2AA-0259 និងរថយន្ដកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2U-8173 បានបើកបុកគ្នា យ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលពេញទីស្តីការគណៈរដ្ឋមន្ត្រី។
ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានទីធ្លាវាលយ៉ាងធំ នៃវិមានរាជរដ្ឋាភិបាល។
ការបុកគ្នារវាងនេះ បានបណ្តាលឲ្យរថយន្តទាំងពីរ ខូចខាតផ្នែកខាងមុខ។ ទោះជាយ៉ាងណា ព័ត៏លំអិតនៃគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿង បុកគ្នានៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រីនេះ មិនត្រូវបានអោយអ្នកកាសែត ចូលទៅថតរូបនិងយកព័ត៌មានបានទេ ទើបគេមិនអាចដឹងបានថា អ្នកណាជារថយន្ត ហើយមានមូលហេតុអ្វីបានជាបុកគ្នាយ៉ាងកម្រោល ខណះដែលនៅទីនោះមានបរិវេណធំទូលាយ៕