បន្ទាយមានជ័យ ៖ អង្គភាពការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ដែលគ្រប់គ្រង ដោយលោកផ្កាយ២ ពេជ្រ វណ្ណា កំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួន ពិសេសក្នុងជួរកងទ័ព ធ្វើការរិះគន់នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយសក្រសួងការពារជាតិ ខណៈដែល រចនា សម្ព័នពីលើ ដល់ក្រោមក្នុងអង្គភាពមួយនេះ ត្រូវបានគេមើលឃើញថា សុទ្ធតែជាបងប្អូន បង្កើត និងខ្សែ ស្រឡាយជាសាច់ញាតិ ផ្ទុយពីប្រសាសន៍របស់ឯកឧត្តម វង្ស ពិសេន អគ្គ បញ្ជាការកង យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលបានថ្លែងកាលពីពេលថ្មីៗ នេះ ដោយមិន អនុញ្ញាតឲ្យមានករណីបែបនេះនៅក្នុងស្ថាប័នកងទ័ពឡើយ។
ឯកឧត្តមនាយឧត្តមសេនីយ៏ វង្ស ពិសេន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការ ពារជាតិ បានថ្លែងថា« …មិនអនុញាតឲ្យកងទ័ពកម្ពុជា បំរើការងារក្នុងអង្គភាពបែបក្រុម គ្រួសារនិយមជាដាច់ខាត។ព្រោះថា ការងារបែបអង្គភាពគ្រួសារនិយម បើទោះជា ការងារ នោះ ល្អ ក៏មជ្ឈដ្ឋានជាច្រើនមិនឲ្យតម្លៃលើការងារដែរ ពោលគឺបើបងធើ្វជា មេ បញ្ជាការ ចំណែកប្អូនបង្កើត ធើ្វជាមេបញ្ជាការរង ទោះបីប្អូននោះគាត់មានសមត្ថភាពខ្ពស់ លើការងារ បានល្អក៏ដោយក៏មិនទទួល បានការកោតសសើរពីមហាជននោះដែរ » ។
ឯកឧត្តម វង្ស ពិសេន បានថ្លែងបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញសម្ភោធដាក់ឲ្យប្រើ ប្រាស់ សាលានាយទាហានសកម្ម កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។
ឯកឧត្តម វង្ស ពិសេន បានថ្លែងថា« បើបង ឬប្អូន ធ្វើការនៅអង្គភាពផ្សេងគ្នា ទោះការងារ នោះ មិនសូវល្អក្តី ក៏មិនរងនូវការរិះគន់ពីមជ្ឈដ្ឋានមហាជនដែរ » ។
ពាក់ពន្ធ័នឹងអនុសាសន៍ ណែនាំរបស់ឯកឧត្តម អគ្គបញ្ជាការដូចខាងលើ គឺ ពិតជាមាន រឿងដូចនេះមែន នៅក្នុង អង្គភាពការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ ដែលគ្រប់ គ្រងដោយលោកផ្កាយ២ ពេជ្រ វណ្ណា មានទីស្នាក់ការស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ គឺលោក ពេជ្រ វណ្ណា ធើ្វជាប្រធាន ចំណែក លោកឧត្តមសេនីយ៍ត្រី ពេជ្រ សារឿន ដែលត្រូវជាប្អូនបង្កើត ធើ្វជាអនុប្រធានទទួល បន្ទុកហិរញ្ញវត្ថុ ហើយលោកវរសេនីយ៍ឯក ឈុន លន់ ត្រូវជាឳពុកមា បង្កើតរបស់លោក ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នោះវិញ ជាប្រធានក្រុមការងារ នៃការិយាល័យទំនាក់ ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកគីឡូ១៣(ភ្នំដី) ក្នុងស្រុកសំពៅលួន ខេត្តបាត់ដំបង រីឯលោកវរសេនីយ៍ ឯក លន់ សុជា ដែលត្រូវជាកូនបង្កើត របស់លោកវរសេនីយ៍ឯក ឈុន លន់ នោះសព្វថ្ងៃធើ្វជាប្រធានក្រុមការងារប្រចាំច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។ ចំណែកឯ លោកវរសេនីយ៍ឯក ផាន យុត្ថាន ត្រូវជាបងថ្លៃបង្កើត របស់លោក ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ទៀតសោត សព្វថ្ងៃធើ្វជាប្រធានក្រុមការងារ ប្រចាំច្រកតំបន់អូរអន្លក់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងផងដែរ ។ ការងារបែបគ្រួសារនិយម ដូចនេះ ពិតជាផ្ទុយនឹងអនុសាសន៍របស់នាយឧត្តម វង្ស ពិសេន យ៉ាងពិតប្រាកដ។
ពាក់ព័ន្ធនឹងអង្គភាពបែបគ្រួសារនិយមរបស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រភពបានបង្ហើបទៀតថា ក្រៅតែ ពីតំណែងគ្រាក់ៗនៅក្នុងអង្គភាពនេះ ក៏មានសែស្រឡាយ សាច់សាលោហិត របស់លោក ផ្កាយ២ ពេជ្រ វណ្ណា មួយចំនួនធំទៀត ធើ្វជាមន្ត្រីផងដែរ ។
ប្រភពដដែលបន្តថា បើបែបនេះមែននោះ តើវាសនាអង្គភាពការិយាល័យមួយនេះ ទៅយ៉ាង ណាទៅថ្ងៃមុខ ? បើអង្គភាពមួយបានប្រែក្លាយជាស្ថាប័នក្រុមគ្រួសារនិយមហើយនោះ ទង្វើ បក្សពួកនិយម រឿងអីមិនកើតមាននៅក្នុងអង្គភាពនោះ ? ។ ដូច្នេះដើម្បីកុំអនុសាសន៍ ដ៏ ថ្លៃ ថ្លា របស់ឯកឧត្តម អគ្គបញ្ជាការកងយោពលខេមរភូមិន្ទ វង្ស ពិសេន សាបដូចទឹកទន្លេនោះ គួរតែបង្កើតការស្រាវជ្រាវជាបន្ទាន់មួយ ដើម្បីកែប្រែស្ថាប័នជាតិមួយនេះឲ្យត្រូវតាម ខ្លឹមសារ រួមរបស់ក្រសួងការពារជាតិ។
មជ្ឈដ្ឋានមួយចំនួន បានស្នើឯកឧត្តម សៀក សុជាតិ នាយកទីចាក់ការ ការ ងារព្រំដែនកម្ពុជា ថៃ ពិនិត្យករណីនេះផង។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ មិនអាចទាក់ទងដើម្បីឲ្យលោក ជួយបកស្រាយបាននៅឡើយទេ ជុំវិញករណីចោទថា ជាអង្គភាពបែបគ្រួសារនិយម។ មេគង្គប៉ុស្តិ៍ ស្វាគមន៍រាល់ការបកស្រាយជាវិជ្ជមានពីលោកផ្កាយ២ ពេជ្រ វណ្ណា ដោយក្តីរីករាយ៕