​ករណីសម្លាប់កាត់ក្បាលចៅ និងជីដូន រកឃាតករមិនទាន់ឃើញទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ ករណីឃាតកម្មសម្លាប់ដ៏ឃោឃៅមួយនៅខេត្តកំពង់ចាម លើស្ត្រីចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់ ដោយកាត់ក្បាលផ្តាច់ចេញពីដងខ្លួនយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចហាក់មានពន្លឺតិចតួចប៉ុណ្ណោះក្នុងការស្រាវជ្រាវដើម្បវែកមុខជនដៃដល់នាំយកមកផ្តន្ទាទោសទៅតាមច្បាប់។

សូមរំលឹកថា សពជីដូននិងដែលកំំបុតក្បាលទាំង២នាក់ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអណោចអធម្មបង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី3មិនាឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ដោយប៉ុស្តិ៍រដ្ឋបាលថ្មពូនបានទទួលព័ត៌មានពីឈ្មោះ ដើងថនភេទស្រី អាយុ៣៥ឆ្នាំនៅនៅភូមិត្រពាំងបឹងឃុំថ្មពូនស្រុកព្រៃឈរខេត្តកំពង់ចាមថា បានបាត់ម្តាយឈ្មោះពូអូនភេទស្រីអាយុ ៦៥ ឆ្នាំ នៅភូមិទួលថ្មឃុំថ្មពូននិងក្មួយស្រីបង្កើតឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ បានបាត់ចេញពីផ្ទះនៅព្រឹកថ្ងៃទី៣ មិនឃើញនៅផ្ទះមិនដឹងចេញពីកន្លែងណា ដោយសំណូមពរសុំអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកគាត់ផង។

ប៉ូលិសបានអោយដឹងថា បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់និងសំណូមពររបស់គាត់ភ្លាម ប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះធ្វើការស្រាវជ្រាវរុករកឃើញសាកសពជនរងគ្រោះទាំងពីរនាក់ នៅក្នុងគុម្ពោតព្រៃខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រហែល ៣៥០ម៉ែត្រ ដោយសាកសពអ្នកទាំងពីរនៅបែកឆ្ងាយពីគ្នា និងគ្មានក្បាលទាំងនាក់ពីរ។

ករណីខាងលើនេះ ជនសង្ស័យមិនទាន់កំណត់បានអត្តសញ្ញាណ ដែលរហូតមកដល់ពេនេះ ក្រុមជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខឃាតករនាំយមមកចាត់ការតាមនីតិវិធី៕