បុរស​បាត់បង់​សតិ​ដោយសារ​របួស​ក្បាល​អំពាវនាវ​រក​ក្រុមគ្រួសារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2015 ក+ ក-

​ខេត្ត​រតនគីរីៈ បុរស​ម្នាក់​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគីរី ហាក់បីដូច​បាត់បង់​សតិ កំពុង​ត្រូវការ​ក្រុមគ្រួសារមក​មើលថែ​។​

​បើតាម​បុគ្គលិក​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ម្នាក់​បានអោយដឹងថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ កន្លងមកនេះ មាន​បុរស​ម្នា​ក់បាន​ឌុប​អ្នករបួស​ម្នាក់ទៀត​ឈ្មោះ សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ ធ្វើការ​នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី ដោយ​អះអាងថា ខ្លួន​ជា​មិត្ត​ភ័​ក្ត​របស់​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​មាន​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ តាំងពី​ពេលនោះ​មក បុរស​ដែល​យក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​ដែល​អះអាងថា​ខ្លួន​ជា​មិត្ត​ភ័​ក្ត​នោះ​ពុំដែល​ឃើញ​មក​មើល​ជនរងគ្រោះ​ទៀត​ទេ តាំងពី​ថ្ងៃទី​១២ រហូតមកដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ​។

​លោក​បាន​បន្តទៀតថា ជនរងគ្រោះ​ឈ្មោះ សារី មាន​របួស​សៀតផ្កា ខាងស្ដាំ​ត្រូវ​ដេរ​ប្រាំ​ថ្នេរ ក្រោយពី​មានការ​ព្យាបាល បុរស​រូបនេះ​ដេក​មិន​ហូបបាយ មិន​ងូតទឹក​។ បច្ចុប្បន្ន បុរស​រូបនេះ​រស់​ក្រោម​ការផ្គត់ផ្គង់​ពី​មន្ទីរពេទ្យ និង​មានការ​ថែទាំ​ពី​សំណាក់​បុគ្គលិក​បំរើការ​ក្នុង​មន្ទីរ​យ៉ាង​យកចិត្តទុកដាក់​។​

​ស្ត្រី​បុគ្គលិក​បំរើការ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ម្នាក់​ដែលមាន​ភារ​:​នៅ​ថែទាំ​បុរស​រងរបួស​នោះបាន​អោយដឹងថា ដោយ​ឃើញ​បុរស​ឈ្មោះ សារី ដេក​មិន​ហូបបាយ​មិន​ងូតទឹក​មាន​ក្លិនឆ្អេះ​ស្អុយ មិនឃើញ​មាន​ញាតិមិត្ត​បងប្អូន​មក​មើលថែ គាត់​ក៏​គ្រា​យក​បុរស​នេះ​ទៅ​ងូតទឹក​សំអាត បញ្ចុក​បាយ ទើបបាន​គ្រាន់បើ​បន្តិច ។​

​ស្ត្រី​ដដែល​បន្តថា បុរស​នេះ​ហាក់ដូច​ពុំ​សូវ​ដឹងខ្លួន សួរ​អ្វី​ពុំ​សូវ​ដឹង​ទេ តែ​ពេល​ដឹងខ្លួន​ម្ដងៗ សួរ​ទៅ​ថា ម្ដង​មានផ្ទះ​នៅ​ជិត​វត្ត​បាក់​ដឹង ម្ដងថា​នៅ​ភូមិ​ស្វាយ ឃុំ​លើកដែក ស្រុក​លើកដែក ដូច្នេះ​គាត់​ពុំ​ដឹងថា​បុរស​រូបនេះ មាន​លំនៅ​ទីណា​អោយ​ប្រាកដ​នោះទេ ។

មន្ទីរពេទ្យបង្អែកខេត្តសូមអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​មាន​បាត់​សមាជិកគ្រួសារ​មាន​ភិនភាគ​ដូចខាងលើ​នេះ ឬ​បើ​បងប្អូន​ណា​បាន​ស្គាល់​សាច់ញាតិ ឬ​ឪពុកម្ដាយ​បងប្អូន​បុរសរងគ្រោះរូបនេះ មេត្តាជួយ​ជូន​ដំ​ណឺង​បន្ត​ដើម្បី​ឲ្យ​គេ​មក​ទទួលយក​​ទៅ​ព្យាបាល​បន្ត​ទៀតផង​៕
​ដោយ ៖ឡុង សារ៉េត​mnjkp
zxcfd
​បុរសរងគ្រោះ