សៀម​បន្ត​ចូលធ្វើ​ស្រែ​លើដី​ខ្មែរ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣​ជាង​៦០​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2015 ក+ ក-

​បន្ទាយមានជ័យ​៖​កសិករ​សៀមដែល មានការគាំទ្រ​ដោយ​កម្លាំង​ការពារ​ព្រំដែន​សៀម​ផង​នោះ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ពួកគេ​បាន​នាំ​ត្រាក់ទ័រ​មួយថ្ងៃៗ​ពី​៤-៦​គ្រឿង​ចូលមក​ភ្ជួរ​រាស់ និង​ព្រោះស្រូវ​លើដី​ខ្មែរ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣ ប្រមាណ​ជាង​៦០​ហិកតា​ហើយ ។​ចំណែក​ឆ្មាំ​ការពារ​ព្រំដែន​ខ្មែរ មិនឃើញ​មានប្រតិកម្ម​បែបណា​ចំពោះ​ករណីនេះ​ទេ បើទោះបី​សកម្មភាព​រំលោភ​ទឹកដី​នេះ​បាន​កើតឡើង​ស្ទើរ​ពេញ​មួយខែ​ទៅហើយ​ក្តី ។​

​កម្លាំង​ការពារ​ព្រំដែន និង​មន្ត្រី​អាជ្ញាធរ​កម្ពុជា​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៩ ខែមិថុនា​នេះ​ថា កសិករ​ថៃ​បាន​នាំ​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ចូលមក​ភ្ជូ​រ និង​ព្រោះស្រូវ​ធ្វើស្រែ​ក្នុង​ដី​ខ្មែរ​យ៉ាង​រំភើយ ចំណែក​ទាហាន និង​តម្រួត​ជាយដែន​ថៃ​មិនបាន​ហាមប្រាម​ទេ ហើយ​ថែមទាំង​ឈរ​ការពារ​ទៀតផង ។​ដីស្រែ​ដែល​ពួកគេ​ចូលមក​ភ្ជួរ​រាស់​ធ្វើស្រែ​តាម​អំពើ​ចិត្ត​នោះ ស្ថិតនៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំងពី​ខែឧសភា ឆ្នាំ​២០១៥​មកម៉្លេះ ។​

​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា ទាហាន និង​វ​រៈ​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​រហូតមក​ទល់​ពេលនេះ​ជិត​មួយខែ​ហើយ នៅតែ​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ ដើម្បី​ចេញ​ការពារ​រារាំង​សកម្មភាព​ថៃ​រំលោភ​ចូល​បូរណភាព​ទឹកដី​កម្ពុជា​នេះ​ទេ​។​ពួកគេ​បាន​ត្រឹម​នៅ​ស្ងៀម​ឃ្លាំមើល ឬ​ដើរទៅ​ក្បែរ​ដើម្បី​ថតរូប​ផុស​លេង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ ។​

​មន្ត្រី​អាជ្ញាធរ​មួយ​បាន​រាយការណ៍​ថា សកម្មភាព​របៀបនេះ​បាន​កើតមាន​តាំងពី​ខែ ឧសភា មក គឺ​ក្រុម​កសិករ​ថៃ​ដែលមាន​តម្រួត និង​ទាហាន​តាម​ការពារ​ផង​នោះ បាន​នាំ​ត្រាក់ទ័រ​ចូលមក​ភ្ជួរ​រាស់​ដី​នៅ​ចំណុច​ខាង​លើ​នេះ​ក្នុង​១​ថ្ងៃៗ ពី ៣ ទៅ ៦​គ្រឿង និង​បាន​សាបព្រោះ​ស្រូវ បាន​ប្រមាណ​ជាង ៦០ ហិកតា ក្នុងភូមិ​សាស្ត្រ​ដី​ខ្មែរ ស្រែ​ថៃ ដែលមាន​ផ្ទៃដី​សរុប​ទំហំ ២២៦​ហិកតា​។​ប្រភព​បន្តថា គេ​នៅ​ចាំបាន​ថា កាលពី​៣-៤ឆ្នាំមុន​កងពល​លេខ​៥១ នៃ​យោធភូមិភាគ​៥ បាន​តវ៉ា​ទាមទារ និង​រឹបអូស​យក​ដី​នោះ​ពី​ថៃ​មកវិញ តាំងពី​ឆ្នាំ​២០១២ ទុកជា​របស់​ខ្មែរ​វិញ តែ​បាន​ព្យួរទុក​ទីនោះ​មិន​ឲ្យ​ភាគី​ណា​ចាត់ចែង​ធ្វើ​អ្វី​ឡើយ រាប់ទាំង​កសិករ​ថៃ​ដែល​ធ្លាប់ធ្វើ​លើដី​នោះ​ពី​សម័យ​ដែល​កម្ពុជា​ស្ថិតក្នុង​សង្គ្រាមស៊ីវិល​នា​ឆ្នាំ​១៩៨០ ឆ្នាំ​១៩៩០ និង​ដើមឆ្នាំ​២០០០ មក​នោះ ក៏ត្រូវ​ហាមឃាត់​ដែរ ។​

​គួរ​បញ្ជាក់ថា ដើមឆ្នាំ​២០១៥ នេះ បញ្ហា​ព្រំដែន​រវាង​ប្រទេសជិតខាង បាន​កម្រើក​ឡើង​សាជាថ្មី គឺ​វៀតណាម​បាន​ចូលមក​បាញ់ថ្នាំ​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នៅ​ខេត្ត ត្បូងឃ្មុំ និង ចូលមក​ជី​ស្រះ​ទឺ​ក​ចំនួន​៥ នៅក្នុង​ខេត្ត​រតនគីរី និង​ចាក់​បេតុង​បង្គោល​រោង​យាម នៅ​ស្រុក​កោះ ធំ​ខេត្តកណ្ដាល ។​ទង្វើ​របស់​វៀតណាម គឺជា​ការរំលោភបំពាន​មកលើ​បូរណភាព​ទឹកដី​កម្ពុជា ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​បន្តបន្ទាប់ ។ ខណៈដែល​បញ្ហា​ជាមួយ​វៀតណាម​មិនទាន់បាន​ដោះស្រាយ​ចប់​ផង សៀម​បានមក​បង្ករ​បញ្ហា​នៅ​ព្រំដែន​ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ជាថ្មីទៀត បើទោះបី​កន្លងមក ពួកគេមិនទាន់បាន អនុវត្តតាមសាលដីការរបស់តុលាការអន្តរជាតិ​ក្រុងឡាអេ​ដែលបាន បញ្ជាក់​ជាថ្មី​ ឲ្យ​សៀម​ដក​ទាហាន ឬ​ឆ្មាំ​ការពារ​ព្រំដែន​ចេញពី​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ដែល​ថិ​ត​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​យ៉ាណា​ក៏ដោយ នេះ​បាន​ចំ​ដូច​ពាក្យចាស់​ពោលថា សៀម​មិន​ចោល​ក្បួន យួន​មិន​ចោល​ពុត មែន ! ហើយចុះអស់លោកតំណាងរាស្រ្តបក្សប្រឆាំងដែល ក្អេងក្អាងខ្លាចបាត់ទឹកដីនោះ ទៅសំងំនៅឯណាអស់ហើយ ម្តេចមិន ធើ្វឲ្យក្តៅគគុកដូចនៅខេត្តស្វាយរៀងផង ?៕ ដោយ៖ខេរៈ

erty

bvnm

កម្លាំងការពារព្រំដែនសៀមនៅគាំទ្រពេលពលរដ្ឋសៀមភ្ជួររាស់ដី

cvgfd

bnmza

gtfr