បណ្តឹង​ឈ្មួញ​ឈើ​ចាប់រំលោភ​ស្ត្រី​ជនជាតិ​ចា​រាយ​ម្នាក់​សមត្ថកិច្ច​គេច វេះ​មិន​ចាត់ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2015 ក+ ក-

រតនគិរី​៖​បណ្តឹង​ពីបទ​ចាប់រំលោភ​សេ​ព ស​ន្ថ​វៈ​លើ​ស្ត្រី​វ័យក្មេង​ជនជាតិ​ចា​រាយ​ម្នាក់​ដែល​បង្កឡើង​ដោយ​ឈ្មួញ​ឈើ មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ចាត់កា​រ​ឲ្យ​ឡើយ ហើយ​ដោយសារតែ​ករណី​នេះ ប្តី​របស់​នាង​បាន​លែងលះ​នាង​ថែមទៀត​។​

​នៅ​ចំពោះមុខ​ក្រុមអ្នកយកព័ត៌មាន នាង សល់ លី អាយុ​១៧​ឆ្នាំ ជនជាតិ​ចា​រាយ​រស់នៅ​ភូមិ​លែង ឃុំ​សំលី​ត ស្រុក​អណ្តូង​មាស ខេត្តរតនគិរី បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៥ នាង​ត្រូវ​បុរស​ម្នាក់​ឈ្មោះ សារឿន ល្បួង​នាង​ឲ្យ​ចូល​ព្រៃ​រួច​ប្រើ​ហិង្សា​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច នៅ​ចំណុច​ក្បែរ​ក្លោងទ្វារ​តា​វែង ស្ថិតក្នុង​ភូមិ​តា​វែង ឃុំ​-​ស្រុក​តា​វែង ខេត្តរតនគិរី វេលា​ម៉ោងជាង​៥ ព្រឹក​។​នាង​បន្តថា សារឿន បាន​ប្រើល្បិច​ទូរស័ព្ទ​ប្រាប់​នាង​ឲ្យ​ឡើងទៅ​យកលុយ​(​នៅ​កន្លែងកើតហេតុ​)​ដែល​ប្តី​របស់​សុំ​ខ្ចី និង​ផ្ញើទុក​ឲ្យ​នាង​ចាយវាយ ព្រោះ​ប្តី​របស់​នាង​ជាប់រវល់​កាប់​ឈើ​ក្នុងព្រៃ​មិនអាច​ចេញមកក្រៅ​បាន​។​

​នាង សល់ លី បន្តថា ក្រោយពេល​ចាប់រំលោភ​រួច ឈ្មោះ សារឿន បាន​គំរាម​សម្លាប់​បើសិនជា​នាង​ហ៊ាន​យក​រឿងនេះ​ទៅប្រាប់​អ្នកដទៃ រាប់ទាំង​ប្តី បងប្អូន​បង្កើត​របស់​នាង ក៏ដូចជា​អ្នកភូមិ​ផងដែរ ។​ក្រោយមក​នាង​ចេះតែ​យំ ធ្វើ​ឲ្យ​ប្តី​របស់​នាង​មានការ​សង្ស័យ​ក៏​ជជីកសួរដេញដោល ទើប​នាង​សម្រេចចិត្ត​ប្រាប់​ការពិត បើទោះបីជា​ដឹងថា​គេ​គំរាម​សម្លាប់​បែបណា​ក្តី​។​តែ​ទីបំផុត ប្តី​របស់​នាង​បែរ​ជាមាន​កំហឹង​មិន​អាណិតអាសូរ និង​មិនបានចាត់ទុក​នាង​ជា​ជនរងគ្រោះ​នោះទេ ហើយ​បាន​លែងលះ​នាង​ថែម​ទៀតផង​។​

​មន្ត្រី​អាជ្ញាធរ​មួយរូប​សុំ​លាក់​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ឈ្មោះ សារឿន ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ដ៏​សកម្ម​ម្នាក់​នៅក្នុង​ខេត្តរតនគិរី ចំណែក​ប្តី​នាង សល់ លី ក៏​ជា​អ្នករកស៊ី​ឈើ​ដែរ តែ​រកស៊ី​តូចតាច និង​ស៊ីឈ្នួល​ចូល​ព្រៃ​កាប់​លក់​ឲ្យ​គេ ។​ប្រភព​បន្តថា អញ្ចឹងទេ តិច​ឬ​ច្រើន​ពួកគេ​អាច​ស្គាល់គ្នា​ខ្លះ​ពីមុនមក ទើប​អាច​ឲ្យ​ឈ្មោះ សារឿន អន្ទង​ឲ្យ​ចូល​ព្រៃ​ចាប់រំលោភ​សេ​ពស​ន្ថ​វៈបានសម្រេច​យ៉ាង​ងាយៗ​ដូច្នេះ​។​

​មន្ត្រី​អាជ្ញាធរ​ដដែល​ក៏បាន​អះអាង​ដូច​នាង សល់ លី ដែរ​ថា នាង​គឺជា​ជនរងគ្រោះ ម្យ៉ាង​រងគ្រោះ​ដោយ​ឈ្មួញ​ឈើ​ចាប់រំលោភ ម្យ៉ាងទៀត​គឺ​ការ​លែងលះ​ប្តី​ប្រពន្ធ​។​ប៉ុន្តែ គួរ​ឲ្យ​ឈឺចាប់​ណាស់ ពាក្យបណ្តឹង​របស់​នាង​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ចាត់វិធានកា​រ​រកយុត្តិធម៌នោះទេ ។​កន្លងមក​គេ​បានដឹងថា នាង សល់ លី បាន​ដើរ​ដាក់​ពាក្យបណ្តឹង​ច្រើន​កន្លែង​ដែរ តែ​ស្ងាត់​ឲ្យ​ឈឹង​។​ប្រភព​បន្តថា កន្លែង​ទទួល​ពាក្យបណ្តឹង​ខ្លះ បាន​គាប​នាង​មិន​ឲ្យ​ប្តឹងផ្តល់​ថែម​ទៀតផង ចំណែក​តុលាការខេត្ត​ក៏​មិនបាន​ចាត់វិធានការ​លើ​ជនសង្ស័យ​តាម​នីតិវិធី​នោះដែរ គឺ​បាន​ត្រឹម​សម្របសម្រួល​ប៉ុណ្ណោះ​។

​នាង សល់ លី បាន​រៀបរាប់ថា នាង​ជា​ជនជាតិភាគតិច​ចា​រាយ មាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវគេ​រំលោភបំពាន ដូច្នេះ​នាង​សូម​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត និង​ស្ថាប័នរដ្ឋ​ដែលមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ដូច​ការលើកឡើង​ខាងលើនេះ មេត្តាជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​រូបនាង​ដោយ​អនុគ្រោះ​ផង​៕  ដោ​យ៖​ឡុង សារ៉េត​

nmkh