លោក​ឡុង រុក្ខា ប្រធាន​ច្រកទ្វារ​អូ​រ យ៉ា​ដាវ​មិន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2015 ក+ ក-

​ខេត្តរតនគិរីៈ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​រួមទាំង​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​មិន​បង្ក្រាប​រថយន្ត​ទាំង​តូច​ទាំ​ធំ​ដឹកឈើ​ប្រណីត​ជាច្រើន​គ្រឿង​ដែល​សម្រុក​ដឹក​ចេញ​តាម​ច្រកទ្វារ​មួយ​នេះ​ជា​រាល់ថ្ងៃ​។​

​មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា គេ​មិន​បង្ក្រាប​ដោយសារ​អ្នករកស៊ី​ឈើ​ខុសច្បាប់​ទាំងនោះ​សុទ្ធតែជា​កូនក្មួយ​អ្នកធំ និង​អ្នកមានអំណាច​នៅក្នុង​ខេត្ត ឬក៏​ឈ្មោះ​មន្ត្រី​ធំៗ​ទាំង​នោះមក​កាង​ហើយ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដោយ​បន្ត​ដឹក​តាម​រថយន្ត​ទំនើបៗ ស៊េរី​ខ្ពស់ៗ ជាច្រើន​គ្រឿង​យ៉ាង​អន​ស​ធិបតេយ្យ​លក់​ទៅអោយ​ឈ្មួញ​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ទាំងយប់​ទាំង​ថ្ងៃ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ​។

​ប្រភព​បន្តថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១១ និង​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​គ្រឿង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨A ឆ្ពោះទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។ រថយន្ត​ទំនើបៗ​ទាំងនោះ​រួមមាន​រថយន្ត​ធុន​ត្រា បា​ឡែ​ន លុ​ច្ស​ស៊ី​ស ហាយ​ឡែ​ន​ឌឺ តា​កូ​ម៉ា ព្រមទាំង​រថយន្ត​សាំ​យ៉ុង​ផងដែរ ដែល​ឈ្មួញ​បាន​នឹង​កំពុង​ដឹក​ចេញពី​ក្រុង​បា​លុង​ឆ្ពោះទៅ​ព្រំដែន ពុំមាន​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​ប៉ះពាល់​នោះឡើយ​បានត្រឹមតែ​ឈរ​មើល និង​ក្រវីក្បាល​តែប៉ុណ្ណោះ​ព្រោះថា ឈ្មួញ​ទាំងនោះ​សុទ្ធ​ជា​សាច់ញាតិ និង​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយចំនួន​តូច​នៅក្នុង​ខេត្តរតនគិរី​។

​ឈ្មួញ​ដែល​កំពុង​រកស៊ី​បទល្មើស​ព្រៃឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​អោយដឹងថា រថយន្ត​ដឹកឈើ​ប្រណីត​ច្រើន​ពិតមែន​មិនតិចជាង​ជិត​៤០​គ្រឿងក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​មិនបាន​លុយ​នោះទេ រថយន្ត​ដឹកឈើ​ទាំងនោះ​សុទ្ធតែ​កូន​អ្នកធំ និង​ប្អូន​អ្នកធំ​។ សមត្ថកិច្ច​ដដែល​បានបញ្ជាក់​ទៀតថា​បើ​បាន​លុយ​ពី​ក្រុម​អ្នករកស៊ី​អត់​មាន​ខ្នង​មួយចំនួន​តូច​។​

​បើតាម​ប្រភព​ពត៌មាន​អ្នក​ដឹក​តាម​ឡាន​ទាំងអស់​នោះបាន​ខ្សឹបប្រាប់​អ្នកព័ត៌មាន​ដែរ​ថា​ឈើ​ទាំងអស់នេះ​គឺ​ខ្មែរ​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណិត​ខុសច្បាប់​អោយ​ថៅកែ​ធំៗ​ជនជាតិ​វៀតណាម​គ្រប់​រថយន្ត​ទាំងអស់ ប្រភព​ដែល​ឈើ​ដែល​ច្រើនជាងគេ​ស្រុក​តា​វែង ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្តូង​មាស សព្វថ្ងៃនេះ​ជំនួញ​ឈើប្រណិត​យ៉ាង​ក​ក្រើ​ត ដឹក ជញ្ជូន​ឆ្ពោះ​ទៅតាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​៕ឡុង សារ៉េត

dfgk

mkdcf