សង្វៀន​ជល់​មាន់​របស់មេរងប៉េអឹម​ស្រុក​បន្ទាយមាស សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2015 ក+ ក-

​ខេត្តកំពត​៖​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​បន្ទាយមាស សមត្ថកិច្ច និង​អាជ្ញាធរបើក​ឲ្យ​លេង​ដោយ​សេរី​ជា​យូរ​ខែ​មកហើយ​។​ការរិះគន់​បែបនេះ បន្ទាប់ពី​គេ​មើលឃើញថា គ្មាន​នរណា​ទៅ​បង្ក្រាប​សោះ ឃើញតែ​ទៅសុំ​លុយ​ពី​ម្ចាស់​សង្វៀន​ប៉ុណ្ណោះ​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា ម្ចាស់​សង្វៀន​ជល់​មាន់​មានឈ្មោះ​ង៉ែត រំ ជា​មេ​បញ្ជារ​ការរង​ប៉េអឹម ស្រុក​បន្ទាយមាស បានមក​ជួល​ដី​អ្នកភូមិ​ម្នាក់​មាន​ទីតាំង នៅ​ភូមិ​ត្នោត​ចុង​ស្រង ឃុំ​ត្នោត ស្រុក​បន្ទាយមាស​។​

​សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក មួង នឿន អ​ភី​បាល​ស្រុក​បន្ទាយមាស ដើម្បី​សុំ​ការឆ្លើយតប​ចំពោះ​ករណី​ចោទប្រកាន់ថា លោក​អភិបាល និង​លោក​ប៉េអឹម ឈ្មោះ​ង៉ែត រំ បើក​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ភូមិ​ត្នោត​ចុង​ស្រង ឃុំ​ត្នោត ស្រុក​បន្ទាយមាស ខេត្តកំពត​ ត្រូវ​លោក​អភិបាលស្រុកបញ្ជាក់​ថា ចាំ​លោក​ឲ្យ​កម្លាំង​ចុះទៅ​មើល​ជាក់ស្តែង​សិន​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​បានបញ្ជាក់​ឲ្យ​ដឹងថា សង្វៀន​ជល់​មាន់​មួយកន្លែង​នេះ​ឈ្មោះ ង៉ែត រំ មេ​បញ្ជារ​រង​ប៉េអឹម ស្រុក​បន្ទាយមាស ជា​អ្នករត់​ការបើក​លេង​យ៉ាង​អ​នា​ធិ​តេ​យ្យ​បែបនេះ​យូរ​ខែ​ឆ្នាំ​កន្លងមកហើយ គ្មាន​អ្នកណា​ទៅ​បង្ក្រាប​នោះទេ​។

​ករណី​មិន​បង្ក្រាប​សំបុក​ល្បែងស៊ីសង​របស់​មេ​រង​ប៉េអឹម​ខាងលើនេះ មាន​អ្នកខ្លះ​លើកឡើងថា មិន​មែ​ចៅហ្វាយខេត្ត​មិនដឹង​នោះទេ តែ​គេ​មិន​ចង់​ប៉ះពាល់ ។​ប៉ុន្តែ​អ្នកខ្លះ​ទៀត បានលើក ឡើងថា អ្នក​ដែលមាន​សិទ្ធិអំណាច​ក្នុងការ​បង្ក្រាបបាន​ទទួល​សំណូក​គ្រប់គ្នា ចំណែក​មន្ត្រី​ជំនាញ​តូចតាច​តាម​ភូមិ​នាំគ្នា​ទៅសុំ​តែ​លុយ​កាហ្វេ​ប៉ុណ្ណោះ​៕​ដោ​យ៖ អ៊ួង វរិ​ន្ទ​
​ ​dxsze

mnjko