រកឃើញករណីឆ្លងវីរុស​​រលាក​សួត​ថ្មីចំនួន១៣៩ករណី នៅ​ទីក្រុង​ប៉េកាំង ​និង​ហ្សិ​ន​ជិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

ចិន ៖ ប្រទេស​ចិន​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​និង​១៣៩​នាក់​បាន​ធ្ល​ង​ជំងឺ​រលាក​សួត​កាលពី​ចុង​សប្តាហ៍ ខណៈដែល​ក្រុម​ជំនាញ​ចិន និង​អន្តរជាតិ​នៅតែ​កំពុង ព្យាយាម​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​វា​នៅឡើយ​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ក្រុមមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​វីរុស​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង​ប៉េកាំង​និង​ហ្សិ​ន​ជិន​ផងដែរ ដែល​នេះ​គឺជា​ការរីក​រាលដាល​ប​ន្ថែ​ម​ទៀត បន្ទាប់ពី​វា​បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង វូ​ហាន ភាគ​កណ្តាល​ប្រទេស​ចិន​។​

​អាជ្ញាធរ​សុខាភិបាល​នៅ​ស្រុក​ដា​ស៊ី​ង ទីក្រុង​ប៉េកាំង​បាន​រកឃើញ​មនុស្ស​ពីរ​នាក់ មាន​ផ្ទុក​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ខាងលើនេះ ក្រោយពី​ពួកគេ​បានធ្វើ​ដំណើរ ត្រឡប់​មកពី ទីក្រុង​វូ​ហាន​។​ចំណែក​នៅ​ហ្សិ​ន​ជិន​បុរស​អាយុ ៦៦ ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​កាលពី​ថ្ងៃទី​១១​ខែមករា​បន្ទាប់ពី​មាន​អាកា​រៈ​ក្តៅខ្លួន​និង​បង្ហាញ​រោគសញ្ញា​ផ្សេងទៀត​បន្ទាប់ពី​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​សាច់ញាតិ​នៅ​ទីក្រុង​វូ​ហាន​។​

​គណៈកម្មការ​សុខាភិបាល​ក្រុង​ហ្សិ​ន​ជិន​បាន​និយាយថា​“ អ្នកជំនាញ​ជឿជាក់ថា​ស្ថានភាព​រាតត្បាត​នាពេល​បច្ចុប្បន្ន​នៅតែ​អាច​ការពារ​និង​គ្រប់គ្រង​បាន​” ៕