កម្មករជិត​២០០​នាក់ផ្ទុះ​ការតវ៉ារឿង រោងចក្រខេ​ម​បូ ធី​.​ឌី​.​ជី Co.Ltd បញ្ឈប់​កម្មករ៣៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2015 ក+ ក-

​កំពត ៖ កម្មករ កម្មការិនី ១៨៦​នាក់ ក្នុងនោះ​ប្រុស​​ប្រមាណ​២០​នាក់ នៃ​រោងចក្រ​កាត់ដេរ ខេ​ម​បូ ធី ឌី ជី​.Co.Ltd​នៅ​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​ផ្ទុះ​ការតវ៉ា រឿង​ខាង​ភាគី ក្រុមហ៊ុន របស់​រោងចក្រ​ខាងលើ បញ្ឈប់​កម្មករ កម្មការិនី ៣៨​នាក់ ដែល​ពពាក់ពពូន​គ្នា ឈរ​នៅមុខ​ទីតាំង រោងចក្រ​ខាងលើ ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី ប្រមាណ​១៨៦​នាក់ ធ្វើការ​ក្នុង​រោងចក្រ​នេះ បាន​ឈរ​ប្រមូល​ផ្តុំគ្នា តវ៉ា​ជាមួយនឹង​ភាគី​ខាង​រោងចក្រ ដើម្បី​ឲ្យ​កម្មករ​ទាំង​៣៨​នាក់ ដែល​ក្រុមហ៊ុន​ទើបបាន​បញ្ឈប់​ថ្មី​នេះ ទទួល​ចូលធ្វើការ​ជាធម្មតា​វិញ ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​ពួកគេ​យល់ថា កម្មករ​ទាំង​៣៨​នាក់​នេះ គ្មាន​កំហុស​អ្វី​ទាំងអស់ ។ ដោយឡែក​ខាង​ភាគី​រោងចក្រ​វិញ មិនទាន់បាន​ឆ្លើយតប មក​ឲ្យ​កម្មករ​តាម​សំនូមពរ​វិញ​ទេ​។​

មន្ត្រី​ដដែល បន្តថា មូលហេតុ​ដែល​រោងចក្រ​បញ្ឈប់ ក្រុម​អ្នក​ដេរ​ចំនួន ៣៨​នាក់ នៅក្នុង​ឡាញ ៧​នេះ គឺ ដោយសារ ខាង​រោងចក្រ​ចោទ​កម្មករ ទាំង​៣៨​នាក់​ខាងលើ​ថា ទី​១-​ធ្វើ​ឲ្យ​បាត់​”​ផ្ទាំង​ខោ ខាងក្រោយ “​អស់​ជាង ១០០០​ខោ​,​ទី​២-​ដេរ​និង​ផុង​ខោ អាវ​ខុស​ជាច្រើន និង​ទី​៣-​ក្រណាត់​ត្រូវគេ​លួច​កាត់ ប្រហែល​៧០​អាវ​។ ប្រធាន​រោងចក្រ លោក​ឈ្មោះ​យួន សាម​ហ៊ី​យុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​កូរ៉េ បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី ដែល​ធ្វើការ​ក្នុង​រោងចក្រ​នេះ សរុប​ប្រមាណ​៥៩០​នាក់ ក្នុងនោះ​ប្រុស​៧០​នាក់ ហើយ បច្ចុប្បន្ន កម្មករ​កំពុងតែបន្ត​ធ្វើការ​ខាងក្នុង មាន​ចំនួន​៤០៤​នាក់ ក្រៅពីនេះ បាននិងកំពុង​តែ​ឈរ តវ៉ា​នៅខាងមុខ រោងចក្រ​។​

​លោក​អ៉ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ប្រាប់​អ្នកយក​ព័ត​មាន​តាម​ទូរស័ព្ទ នៅវេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ទី​១៤ ខែកក្កដា នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន នូវ ករណី​ខាងលើនេះ​ភ្លាម រូបលោក​ចាត់តាំង​មន្ត្រីក្រោមឱវាត ក្នុង​មន្ទីរ ដើម្បី​ចុះទៅ​ធ្វើការ​សម្របសម្រួល ។ លោក​បញ្ជាក់ទៀតថា ភាគី​រោងចក្រ មិនគួរ​បញ្ឈប់​កម្មក​រ​អស់ទាំង​នោះទេ ពីព្រោះ​ការបាត់ និង​ខូចខាត​របស់ គឺ​ខាង​រោច​ក្រ​អត់​មាន​ភ័​ស្ត​តាង​ជាក់ ស្តែង សម្រាប់​ចោទប្រកាន់​នោះឡើយ​៕ ​ដោ​យះ​អ៊ួ​ង វរិ​ន្ទ​

mjnkpol

,lkmo