តុលាការភ្នំពេញបញ្ជាឲ្យចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន
ភ្នំពេញ៖ ឧកញ៉ា សុខ ប៊ុន ត្រូវសាលា ដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឲ្យចាប់ខ្លួន នៅវេលាម៉ោង១០:៤៥នាទី ព្រឹកថ្ងៃព្រហស្បត្ត៏ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើអាវុធគំរាមកំហែង
ប្រភព័ត៌មានបានឲ្យដឹងថា ដីកាបង្គាប់ឲ្យចាប់លោកឧកញ៉ា សុខ ប៊ុន ត្រូវបានតុលាការប្រគល់ឲ្យនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីយកទៅអនុវត្ត ។
ជាមួយគ្នានោះនៅថ្ងៃទី២៧ ខែកក្កដាខាងមុខលោកព្រះរាជអាជ្ញារង លោក ហឹង ប៊ុនថន បានចេញដីកាកោះហៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណីគឺកញ្ញា ឯក សុជាតា ហៅសាសា ចូលខ្លួនមកឆ្លើយបំភ្លឺការពារបណ្តឹងរបស់ចំពោះករណីបង្កហិង្សាដោយលោក សុខ ប៊ុន ដែលកើតឡើងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកនេះ ៕ដោយ៖រដ្ឋា