មេប៉ូលីស​ស្រុក​អង្គរបុរី​ប្រមូល​លុយ​ពី​ល្បែងស៊ីសង់ និង​មេ​កន្ទុយលេខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​ខេត្ត​តាកែ​វ ៖​ លោក ឥ​ន្ធ សូ​ថា អធិការ នគរបាល​ស្រុក​អង្គរបុរី ត្រូវ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ រួម​និង​ការ​លាតត្រដាង​ពី​សកម្មភាព​នៃ​អំពើពុករលួយ​ដោយ​ប្រើ​ឥទ្ធិពល​ជា​មន្ត្រី​មាន​សមត្ថកិច្ច​ទៅ​ជំរិត​យកលុយ​ក្រុមអ្នកលេង​ល្បែងស៊ីសង និង​មេ​កន្ទុយលេខ​ក្នុង​មូលដ្ឋាន​ជា​ថ្នូរ​នឹង​ការដែល​មិន​បង្ក្រាប​។អធិការនគរបាល​ស្រុក​អង្គរបុរី​លោក ឥ​ន្ធ សូ​ថា មិនអាចទាក់ទង​សុំ​ការពន្យល់​បានទេ​កាល​ព្រឹក​ម៉ិ​ញ​។​

ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុងស្រុក​អង្គរបុរី បានស្នើ​សុំ មេគង្គ​ប៉ុស្តិ៍ ឲ្យ​ផ្ញើ​សារ​អំពាវនាវ​ទៅ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជួយ​ចាត់វិធានការ​លើ​លោក ឥ​ន្ធ សូ​ថា អធិការនគរបាល​ស្រុក​អង្គរបុរី​ជាបន្ទាន់​ផង ព្រោះ​លោក ឥ​ន្ធ សូ​ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។

​ពលរដ្ឋ​ទាង​នោះ​ក៏បាន​លើកឡើង​ផងដែរ​ថា លោក ឥ​ន្ធ សូ​ថា បាន​ចាត់តាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បួន​នាក់​ដែល​ស្និទ្ធ​នឹង​ខ្លួន​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម និង​កាំភ្លើង​វែង​១​ដើម ចុះទៅ​បង្ក្រាប​វង់ល្បែង​យាយៗ​លេង​កំ​ប៉ិច​កំប៉ុក​កម្សាន្ត​នៅក្រោម​ផ្ទះ​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​។ ចំណែក​វង់ល្បែង​ធំៗ​មិនត្រូវ​បាន​លោក ឥ​ន្ធ សូ​ថា បញ្ជា​ឲ្យ​កូនចៅ​ឲ្យ​ទៅ​បង្ក្រាប​ឡើយ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​វង់ល្បែង​ទាំងនោះ បង់លុយ​ប្រចាំខែ​ទៅវិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើង និង​បង្ក​ឲ្យ​កើត​មាននូវ​អំពើចោរកម្ម ឆក់​ប្លន់​ជា​បន្តបន្ទាប់​។​

​ក្រុម​ប្រជាពលរដ្ឋ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លោក ឥ​ន្ធ សូ​ថា បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្ក្រាប​តែ​វង់ល្បែង​ដែល​យាយៗ​លេង​កំ​ប៉ិច​កំប៉ុក​តាម​ភូមិ​ហើយ​ប្រកូក​ប្រកាសប្រាប់​កាសែត​ទូរទស្សន៍​ឲ្យ​ជួយ​ផ្សាយ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ចំណែក​កន្លែង​កត់​ត​ន្ទុ​យ​លេខ ជាច្រើន​ទីតាំង និង​សង្វៀន​បញ្ជល់មាន់ ពី​កន្លែង​គឺ​ទី​១-​នៅ​ភូមិ​សាមគ្គី ឃុំ​អង្គរបុរី និង​មួយកន្លែង​ទៀត​នៅ​ភូមិ​តា​មូង ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី អាច​បើក​លេង​ដោយ​សេរី​គ្មាន​នរណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ ទោះបី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។ បញ្ហា​នេះ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​កន្ទុយលេខ និង​បញ្ជល់មាន់ កំពុង​រាតត្បាត​ពេញ​ស្រុក​អង្គរបុរី​។​

មេ​កន្ទុយលេខ​ក្នុងស្រុក​អង្គរបុរី​មួយចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយខែៗ ពួកគេ​ម្នាក់ៗ​ត្រូវ​បង់លុយ​ឲ្យ​លោក ឥ​ន្ធ សូ​ថា អធិការនគរបាល​ស្រុក​អង្គរបុរី​១០០​ដុល្លារ ហើយ​នៅ​ទូទាំង​ស្រុក​មាន​មេ​កន្ទុយលេខ​មិនតិចជាង​១០​កន្លែង​ទេ ដូច្នេះ លោក​អធិការនគរបាល​ស្រុក​អាច​រកចំណូលបាន​រាប់ពាន់​ដុល្លារ​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា កូនចៅ​របស់លោក ឥ​ន្ធ សូ​ថា ដែល​កំពុង​ដែល​ធ្វើ​សកម្មភាព​យកលុយ​ពី​មេ​ល្បែងស៊ីសង និង​ជំរិត​យកលុយ​ពី​វង់ល្បែង​យាយៗ ទី​១-​ឈ្មោះ ប៉ែន រដ្ឋា ហៅ​ស្រួច ទី​២-​ឈ្មោះ ប៉ុក សា​រុំ ទី​៣-​ឈ្មោះ ង៉ែត សុធា និង​ទី​៤-​ឈ្មោះ កែវ កុសល​។ មន្ត្រីនគរបាល​ទាំង​៤​នាក់​នេះ​កំពុង​ដើរ​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​វង់ល្បែង​យាយៗ និង​ពី​មេ​កន្ទុយលេខ​ក៏ដូចជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់ យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​គិតគូរ​ពី​ផលប៉ះពាល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ឡើយ​។​

សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា នេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក ឥ​ន្ធ សូ​ថា អធិការនគរបាល​ស្រុក​អង្គរបុរី​បានទេ ចំណែក​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក៏​មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​បានដែរ​កាល​រសៀល​ថ្ងៃនេះ​៕​ដោ​យ៖​គង់ សុធា​រៈ

mknjhgp

mnjkp