បុរស​ម្នាក់​ត្រូវ​ក្រុម​ទាហាន​ឃាត់ខ្លួន និង​វាយដំ​ដោយ​ចោទថា​ចូល​កាប់បំផ្លាញ​ឈើ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2015 ក+ ក-

​ព្រះ​សីហ​នុះ​បុរស​ម្នាក់​ត្រូវ​ទាហាន​សឹក​រង​ខេត្ត ចាប់​ឃាត់ខ្លួន និង​វាយដំ​មុនពេល​បញ្ជូនទៅ​ឲ្យ​ខាង​មេព្រៃ​ដោយ​ចោទថា បុរស​នោះបាន​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់ហាមឃាត់​។​នេះ​បើតាម​ការអះអាង​របស់​ពលរដ្ឋ​ដែល​ត្រូវគេ​ឃាត់ខ្លួន​។​

​អ្នកឆ្លើយឆ្លងព័ត៌មានខេត្តព្រះសីហនុបានឲ្យដឹងថា ​កម្លាំង​កង​ទ​ព័​តំបន់សឹករង​ខេត្ត​២​រូប បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​តំបន់​ព្រៃ​ការពារ​ក្បាលឆាយ​នាំមក​ប្រគល់អោយ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេ​ត្ត្ត​នា​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ​ក្រោម​បទ​ចោទប្រកាន់ថា​បុរស​ម្នាក់​នោះ​កាប់បំផ្លាញ​ព្រៃ​នៅ​ក្បាលឆាយ ប៉ុន្តែ​ភាគី​ខាង​ប្រជាពលរដ្ឋ​បាន​បដិសេធថា​ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដោយ​ប្រើ​ចបជីក​ជំ​រះ​ស្មៅ​អោយគេ​តែប៉ុណ្ណោះ​មិនបាន​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​កាប់បំផ្លាញ​ព្រៃឈើ​ណាមួយ​ឡើយ និង​បន្ទោស​ទៅកាន់​ខាង​កង​ទ​ព័​វិញ​ថា បាន​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​គាត់​យ៉ាងដំណំ​ក្នុងពេល​ឃាត់ខ្លួន​នេះ​។​

​យ៉ាងណា​ក៍ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បានប្រកាស​ញឹកញាប់​ថា តំបន់​ក្បាលឆាយ​មិន​អនុញ្ញាតអោយ​មានការ​តាំង​ទីលំនៅ​ឬ​កាប់បំផ្លាញ​ព្រៃឈើ​ឡើយ​ដើម្បី​រក្សា​ទុកជា​ប្រភពទឹក​ស្អាត ។​

​ជុំវិញ​រឿងរ៉ាវ​ការចាប់ខ្លួន​ពលរដ្ឋ​ខាងលើ​មិនទាន់​មានការ​ប​ភ្លឺ​ពី​មន្ត្រី​ផ្លូវការ​ណាមួយ​នៅឡើយ ខណៈដែល​ក្រុម​អ្នក​សា​រព​ត័​មាន​ច្រើន​អង្គភាព​ក៍​កំពុង​តាមដាន​ការវិវត្ត​នៃ​រឿងរ៉ាវ​នេះ​យ៉ាង​យកចិត្តទុកដាក់​៕​ដោយ៖អ៊ួ​ង វរិ​ន្ទ​

mkjgbv

Untitled-1

បុរសរងគ្រោះ

zxdsw

mkvfd

ប្រជាពលរដ្ឋមកចោមរោមតវ៉ាការចាប់ខ្លួនវាយដំបុរសរងគ្រោះ