គ្រូពេទ្យផ្នែកថែទាំ​ម្នាក់​នៅខេត្ត ក្រចេះចាក់ថ្នាំ​សណ្តំ​រំលោភ​ប្រពន្ធ​អ្នកជំងឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2015 ក+ ក-

​ក្រចេះ ​៖ ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​គ្រូពេទ្យ​ម្នាក់​នៅផ្នែកវះកាត់​ក្នុងមន្ទីរពេទ្យបង្អែកខេត្តដែល​ជាប់ចោទ​ពីបទ​(ចាក់​ថ្នាំ​សណ្តំ)​រំលោភ​សេព​សន្ធ​វៈ​លើ​ស្ត្រី​ម្នាក់​ដែល​មក​ថែទាំ​កំដ​ប្តី​របស់ខ្លួន​មាន​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា គ្រូ​ពេទ្យ(គិលា នុប្បដ្ឋាកថែទាំ)ផ្នែក​ជំនាញ​វះកាត់​ម្នាក់ បានធ្វើ​សកម្មភាព​សេព​សន្ធ​វៈ​លើ​ស្ត្រី​ម្នាក់​ដែល​មក​សម្រាក​ថែទាំ​ជំងឺ​ប្តី ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥​។​បន្ទាប់ពី​សេព​សន្ធ​វះ​ប្រពន្ធ​អ្នកជំងឺ​ទាំង​ព្រឹក​រួចមក គ្រូពេទ្យ​រូប​នោះបាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង​។​

​យោងតាម​របាយការណ៍ ប្តី​នារី​រងគ្រោះ​មាន​ជំងឺ​ធ្ងន់ ហើយ​បាន​ឲ្យ​ប្រព័ន្ធ​នាំខ្លួន​មក​សម្រាក​ក្នុង​ពេទ្យ និង​ឲ្យ​នៅ​កំដ​ថែទាំ​សុខភាព​ទម្រាំ​ដល់ពេល​ចេញពី​ពេទ្យ ប៉ុន្តែ​ក្នុងពេលដែល​ខ្លួន​កំពុង​ដេកលក់ នៅវេលា​ម៉ោង​០៧:៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ស្រាប់តែ​ឃើញ​គ្រូពេទ្យ​ជំនាញ​ផ្នែក​វះកាត់​ម្នា់ក​ឈ្មោះ ហេង ម៉េង​លាង បាន​ហៅ​ប្រពន្ធ​របស់ខ្លួន​ឲ្យ​ចូលក្នុង​បន្ទប់ពិសោធន៍ ដោយ​ភូត​កុហកថា ត្រូវ​បូម​ឈាម ដើម្បី​យកទៅជួយ​សង្គ្រោះ​ប្តី ។ លុះ​ពេល​ចូល​ទៅដល់​ក្នុង​បន្ទប់ គ្រូពេទ្យ​ខាងលើនេះ​បាន​កាន់​ម្ជុល​២ មួយ​តូច មួយ​ធំ បាន​ចាក់ទៅលើ​ប្រពន្ធ​របស់ខ្លួន​(​អាចជា​ថ្នាំ​សន្លប់​)​រួច​ទើប​គ្រូពេទ្យ​នេះ​បានធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។

​ប្រភព​ដដែល​បន្តថា ពេល​ដឹងខ្លួន​ឡើង​ប្រពន្ធ​របស់ខ្លួន​បាន​ស្រែក​ទ្រ​ហ៊ោ​យំ រត់​មក​ប្រាប់​ខ្លួន​រាល់​រឿងហេតុ​ករណី​ចាប់រំលោភ​នេះ ទើប​មានការ​ឆោឡោ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​មន្ទីរពេទ្យ និង​អ្នកជំងឺ​ពេញ​ពេទ្យ ហើយ​បាន​ទៅប្តឹង​សមត្ថកិច្ច​ចុះមក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​គ្រូពេទ្យ​ច​រឹត​អមនុស្សធម៌​រូបនោះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕ដោយ៖រដ្ឋា

bnmxz
bgvfc