កូរ៉េខាងត្បូងមានអ្នកជំងឺកូរ៉ូណាចំនួន១១៦នាក់លាប់ឡើងវិញ
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃច័ន្ទថា មានអ្នកជំងឺចំនួន១១៦ នាក់ ដែលជាសះស្បើយហើយលាប់ឡើងវិញ។ នេះបើយោងតាមប្រភពពី CNA។
កូរ៉េខាងត្បូងរាយការណ៍កាលថា បានរកឃើញអ្នកឆ្លងកូវិដ១៩ ថ្មីចំនួន២៥ករណីប៉ុណ្ណោះកាលពីថ្ងៃចន្ទ ប៉ុន្តែកំណើនឡើងនៃអ្នកជំងឺដែលលាប់ឡើងវិញបានបង្កជាបញ្ហាគួរឱ្យព្រួយបារម្ភ ខណៈប្រទេសនេះកំពុងតែព្យាយាមទប់ស្កាត់ករណីឆ្លងថ្មី។
គួរបញ្ជាក់ថា បើគិតមកត្រឹមថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងកូវីត១៩សរុប ១០,៥៣៧ នាក់ និងអ្នកស្លាប់ ២១៧ នាក់ ខណៈអ្នកជំងឺ ៧,៤៤៧ នាក់ ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ៕