មេ​គយលោក​ ប៉ុន ប៊ុន​ណា គៃបន្លំ​ប្រាក់​ពន្ធ​លើ​ទំនិញ​ឆ្លងកាត់​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2015 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ៖លោក ប៉ុន ប៊ុន​ណា ប្រ ធាន​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ ត្រូវបាន​មន្ត្រី​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា លោក មេគយរូបនេះបាន​ប្រើប្រាស់​អំណាច​គយ​ឃុបឃិត​ជាមួយ​ឈ្មួញ​ដែល​នាំ​ទំនិញ​ចេញចូល​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​តាម​ច្រក​ខាងលើ​ដោយ​បន្ទាប​តម្លៃ​ទំនិញ​ធ្វើ​ឲ្យ​ការបង់ពន្ធ​ចូល​រដ្ឋ​មាន​កម្រិត​ទាប ប៉ុន្តែកំណត់ថ្លៃ យកពីឈ្មួញក្នុងកម្រិតខ្ពស់ ហើយនៅកហិតឲ្យបង់ក្រៅផ្លូវការថែម ទៀត។​

​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ស្របច្បាប់​បាន​បញ្ជាក់ថា បញ្ហា​នេះ​កើតឡើង​តាំងពី​លោក ប៉ុន ប៊ុន​ណា មកកាន់​តំណែង​នៅ​ច្រក​នេះ​ម្ល៉េះ គឺ​ពួកគេ​បាន​ឃុបឃិត​ជា​ខ្សែ និង​រៀបចំ​ជា​បក្ខពួក​ដែលជា​មនុស្ស​ជំនិត​របស់​មេ​គយ ដើម្បី​លាក់បាំង​ឲ្យ​ជិត​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុម​ខ្លួន​។ ជា​ញឹកញាប់ មន្ត្រី​គយ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ក្លែងបន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ឲ្យ​ការបង់ពន្ធ​មាន​កម្រិត​តិចតួច​ដោយ​ទុក​ភាគរយ ចែកគ្នា​ច្រក​ហោប៉ៅ ។​

​ប្រភព​ដដែល​បាន​ទម្លាយ​ឱ្យដឹងថា រាល់​ទំនិញ​ដែល​នាំចូល​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ទាំងអស់ អាច​គេ​ត្រូវរ៉ូវ​គ្នា​ដាក់​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមតែ ៧% ទៅ​១៥% ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ទៅនឹង​ទំនិញ​ដែល​នាំចូល​ជាក់ស្តែង ដែល​ទង្វើ​នេះ​បានធ្វើឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយខែៗ ប៉ុន្តែ​មិនដឹងថា​សា​ម៉ី​ក្រសួង​ដែលជា​អ្នកគ្រប់គ្រង​មន្ត្រី​គយ និង​ចំណូល​ពន្ធ បាន​ជ្រាប​រឿង​ហេតុនេះ​កម្រិតណា​នោះទេ ឬក៏​ដឹង​ដែរ​តែ​ធ្វើ​មិនដឹង​ដើម្បីផលប្រ យោជន៍​អ្វីមួយ ?

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា កន្លងមក​កមាន​មន្ត្រី​គយ​តូចតាច​ដែល​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់លោក​ប្រធាន ប៉ុន ប៊ុន​ណា នាំគ្នា​ទម្លាយ​អាថ៌កំបាំង​ផ្ទៃក្នុង​រឿង​ពុករលួយ​ធំៗ​ដែល​ត្រូវ​លោក ប៉ុន ប៊ុន​ណា ស៊ីដាច់ ប្រាប់​ឱ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​ជួយ​ពិ​ចស​រណា និង​ជួយ​រក​យុត្តិធម៌ ។​ការទម្លាយ​រឿង​ផ្ទៃ​ក្នុងនេះ​ត្រូវគេ​ដឹងថា ផ្តើមចេញ​មកពី​ការចែក​ផលប្រយោជន៍​មិន​ស្មើគ្នា ។​

ព័ត៌មាន​ពី​មន្ត្រី​ផ្សេងទៀត​បានលើកឡើង​ថា ទំនិញ​ដែលជា​ប់​អត្រាពន្ធ ៧ % សម្រាប់​រថយន្ត​ធុន​តូច​ត្រូវ​បង់ ៦​លាន​រៀល ។ រីឯ​រថយន្ត​ធុន​ធំ ត្រូវ​បង់​៩​លាន​រៀល ថែមទាំង បង់​សេវា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ៣ លាន​រៀល​ផ្សេងទៀត ។​ចំពោះ​អត្រាពន្ធ​១៥% សម្រាប់​រថយន្ត​ធុន​ធំ​ត្រូវ​បង់ ១០​លាន​រៀល សេវា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ៥​លាន​រៀល ប៉ុន្តែ​គេ​សរសេរ​បញ្ជាក់​នៅក្នុង​វិក្កយបត្រ​ដាក់​ជា​ប្រភេទ​ទំនិញ​ថោកៗ​ដើម្បី​ជាប់ពន្ធ​តិច​ត្រឹម​៧%​ឬ​១៥%​ប៉ុណ្ណោះ ពោល គឺជា​ការឃុបឃិត​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​គគ្លើន​។​

​តាម​ប្រភពពី​មន្ត្រី​គយ​បាន​បញ្ជាក់ថា លោក ប៉ុន ប៊ុន​ណា អតីតមន្ត្រី​គយ​ក្រុម​ត្រួតពិនិត្យ កំពង់ផែ​ថ្ម ក្រុងព្រះសីហនុ កន្លងមក​គាត់​មាន​ជំនាញ​ខ្ពស់​ក្នុង​ការច្នៃ​រឿង​បញ្ចុះ​ពន្ធ និង​ក្លែង ប្រភេទ​ទំនិញ​តាមតែ​បបូរមាត់ និង​ទំនើងចិត្ត ។​នៅ​ខេត្ត​ព្រះសីហនុ លោក ប៉ុន ប៊ុន​ណា ក៏​ធ្លាប់​ត្រូវគេ​រិះគន់​យ៉ាង​ចាស់ដៃ​ដែរ ក្នុងករណី​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​និង​បក្ខពួក ។​ករណីខ្លះ​គេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការគាបសង្កត់​ឱ្យ​ម្ចាស់​ទំនិញ​បង់ថ្លៃ​សេវា​ក្រៅ​ប្រព័ន្ធ​ច្បាប់​តាម​អំពើ​ចិត្ត បើ​មិន​ដូច្នេះ​ទេ​នឹង​យក​លេស​ថា ទំនិញ​ខូចគុណភាព ឬ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ឬ​បង្កក​ទំនិញ​ច្រើន​ថ្ងៃ​ឲ្យ​ខូចគុណភាព​ជាដើម ចា​ការព្រមាន​ចំពោះ​ឈ្មួញ​ណាមួយ​ដែល​មិន​ត្រូវរ៉ូវ​ជាមួយ​ខ្លួន ។​

​មជ្ឈដ្ឋាន​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង បាន​អំពាវនាវ​ដល់​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ ជាពិសេស​លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​ញ្ញើ​វត្ថុ គួរតែ​ដាក់​ការត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​របស់ លោក ប៉ុន ប៊ុន​ណា ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ ត្រពាំង​ផ្លុ​ង​នេះ​ផង ដើម្បី​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​ឱ្យបាន​គ្រប់​១០០% ។​

​លោក ប៉ុន ប៊ុន​ណា ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា នេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ឆ្លើយតប​ចំពោះ​ការលើកឡើង​ដូចខាងលើ​បានទេ​៕ ដោយ​៖​ខេ​មរៈ

mkjmkjkk

​លោក អូន ព័ន្ធមុនីរ័ត្ន (ឆ្វេង) និង​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ