មេ​ជលផល ​ផាត់​សណ្តាយ​ លោក យ៉ាន់ វិសាក់ ប្រើ​ច្បាប់​រដូវ​បិទ​នេសាទ​ដើរ​ប្រមូល​លុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2015 ក+ ក-

​កំពង់ធំ​៖​លោក យ៉ាន់ វិសាក់ ហៅ​សែ ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ ពេល​ថ្មីៗ​នេះ​ត្រូវគេ​មើលឃើញថា បាន និង​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​បង្ក​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​យ៉ាង​អនាធិបតេយ្យ​។​មិនដឹងថា​ តើលោក​ អេង ​ជា​សាន្ត​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលជា​ប្រធាន​រដ្ឋបាល​ជលផលបានដឹងពីអំពើពុករលួយនេះដែរ ឬយ៉ាងណា?

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​ដកស្រង់​សំដី​ប្រជា​នេសាទ​ថា បទល្មើស​ដែល​គេ​ជឿថា​មន្ត្រីជលផល​បើកដៃ​ឲ្យ​នោះ​រួមមាន សកម្មភាព​ដាក់​របាំង​លប​ណ​រាវ​ប្រភេទ​ធំៗ​ដែលមាន​ប្រវែង​ចាប់ពី​ជាង​១០០០​ម៉ែត្រ រហូតដល់​ជាង​៣០០០​ម៉ែត្រ បាន និង​កំពុង​កើត​មាននៅ​ចំណុច​បឹង​ទន្លេសាប​ចាប់ពី​ក្បាលកោះ តាបរ​ទ្វារ​បឹង​ផ្ទះ​ឆេះ រហូតដល់​ផ្សោត ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ​ព​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​នៅ​ទីនោះ​មាន​របាំង​ចំនួន​រាប់រយ​រាប់ពាន់​ដំណាក់​គ្មាន​ការបង្ក្រាប​ពី​ជំនាញ​ជលផល​ក្រោម​ឧ​វាទ​លោក យ៉ាន់ វិសាក់ ហៅ​សែ ឡើយ ។​

​ប្រភព​ដដែល​បន្តថា ក្នុង​រដូវ​បិទ​នេសាទ​មួយ​រដូវៗ គេ​ជឿថា លោក​យ៉ាន់ វី​សាក់​ ហៅ​សែ​ អាច​ប្រមូល​លុយ​បាន​រាប់រយ​លាន​រៀល ព្រោះ​គ្រាន់តែ​ឧបករណ៍​ឆ្នុក​សំរាប់​មួយកន្លែង​ត្រូវ បង់អោ​យ​លោក យ៉ាន់ វី​សាក់ ប្រមាណ ២​លាន​រៀល ក្នុង​មួយ​រដូវ​បិទ​នេសាទ​។​បច្ចុប្បន្ន​ឧបករណ៍​ឆ្នុក​នៅក្នុង​បឹង​ទន្លេសាប​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់លោក យ៉ាន់ វិសាក់ (​ហៅ​សែ​) មាន​ចំនួន​រាប់រយ​កន្លែង​ឯណោះ ដូចជា​នៅ​តំបន់​បាឡត​ពាម​បាង ទន្លេ​ឆ្មា​ជាដើម​។​

​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន លោក យ៉ាន់ វិសាក់ អាច​ម្រ​មូល​លុយ​ពីបទ​ល្មើស​នេសាទ​បាន​ប្រមាណ​ជាង​៤០០​លាន​រៀល​ឯណោះ កាលពី​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៤ កន្លងទៅ​។​ប្រភព​បន្តថា កាល​ជំនាន់​នោះ​(២០១៤)​លុយ​ប្រមូល​ពីរ​បាំង​ព្រួល​គ្រប់ កន្លែង​ដែល​ក្នុង​មួយ​របាំង​ចាប់ពី​ប្រមាណ​៤​លាន​រៀល ទៅ​៦​លាន​រៀល​។​អញ្ចឹង​ហើយ​បានជា​ពេល​មាន ប្រជាពលរដ្ឋ​ប្ដឹងទៅ​ថ្នាក់លើ​សុំ អោយ​ដក​លោក យ៉ាន់​វិសាក ពី​តួនាទី​នាយផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្ដាយ និង​លោក ហួត ផល នាយ​សង្កាត់​ពាម​បាង ព្រមទាំង​លោក ព្រំ សុខឿន នាយ​សង្កាត់​កំពង់ស្វាយ មិនបាន​សោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គិតថា​គឺ ដោយសារ​ពួកគេ​មាន​លុយ​សំរាប់​បិទមាត់​ថ្នាក់លើ​ឬ​ចិញ្ចឹម​ថ្នាក់លើ​ដូច្នេះហើយ​ទើប​ថ្នាក់លើ​មិនដែល​រវីរវល់​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាល់តែសោះ ។

​បើ​យោងតាម​ប្រភពពី​មន្ត្រីជលផល​អធិកា​រដ្ឋា​ន​ខាងជើង​បឹង​ទន្លេសាប បានអោយដឹងថា ករណី​បទល្មើស​នេសាទ​ដ៍​ច្រើន​សន្ធឹកសន្ធាប់​ខាងលើ នេះ លោក​ទទួលស្គាល់ថា ពិតជា​មាន​មែន ប៉ុន្តែ​លោក​បាន​រាយ​ករ​ណ៍​សុំ​យោបល់​ថ្នាក់លើ និង​សុំ​កម្លាំង​ចូលរួម​សហការ​ដើម្បី​ចុះបង្ក្រាប ប៉ុន្តែ​មិនមាន​កិច្ចសហការ​ឡើយ គឺ​គេ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ឆ្នាំង បាយ​របស់គេ​ប៉ុណ្ណោះ ។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា មាន​វិធានការ​អោយបាន​តឹង​រ៉ឺ​ង និង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​ដើម្បី​លុបបំបាត់​អំពើពុករលួយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង និង​ឈ្មោះ​របស់លោក​រដ្ឋមន្ត្រី​ឡូកឡំ​ក្នុង​រឿង​សូកប៉ាន់​។

​បើទោះបី​ជាថ្មីៗ​នេះ មានការ​បង្ក្រាប​បទល្មើស​នេសាទ​តិចតួច​ក៏ដោយ ក៏ ត្រូវ​ប្រជា​នេសាទ​តូចតាច​រិះគន់ថា នេះ​គ្រាន់តែ​ជា​ល្បិច​របស់លោក យ៉ាន​វិសាក ហៅ​សែ នាយផ្នែក​រដ្ឋបាល​ផាត​សណ្ដាយ និង​លោក ផល នាយ​សង្កាត់​ជលផល ​ពាម​បាង បញ្ជាឲ្យកូនចៅដើេរវ៉ៃ​ទឹក​ដើម្បីបង្អើល​ត្រី អោយចូលទ្រូរបស់​ខ្លួន​ប៉ុណ្ណោះ​៕​ដោយ​៖ណា​រ៉ា​

gvfggg