បារមី​ព្រះអង្គ​តូច​សណ្ឋិត​លើ​ស្ត្រី​ជន ជាតិដើម​ភាគតិច​មក​ប្រោះព្រំ និង​ព្យាបាល​ជំងឺ​យ៉ាងស័ក្តិសិទ្ធ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2015 ក+ ក-

​ខេត្តរតនគិរីៈ បច្ចុប្បន្ន​វេជ្ជបណ្ឌិត​ល្បីៗ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដោយសារ​មាន​ជំនាញ​ព្យាបាល​ជម្ងឺ ចំណែក​គ្រូមន្តអាគម​ស្លៀក ស ពាក់ ស តាំងខ្លួន​ជាតា​បស ហើយ​មាន​អាជីព​ស្តោះ ផ្លុំ សមប្រកប​ក៏​អាច​ក្លាយជា​អ្នកមាន​ធូរធា​ដែរ​។

​ជាក់ស្តែង​តាបស​ម្នាក់​ល្បី​ខាង​ទស្សន៍ទាយ​ប្រោះព្រំ​លើករាសី គាត់​បាន​សាសង់​ប្រសាទ​ស្កឹមស្កៃ​មួយ​នៅក្នុង​អាស្រម​របស់គាត់​។ ស្ត្រី​ម្នាក់​ជា​ជនជាតិដើម​ភាគតិច​កា​វ៉ែត ដែលមាន​ឈ្មោះថា​ព្រះអង្គ​តូច ហើយ​ធ្លាប់​ដើរ​ឆ្លងកាត់​ជួរ​ភ្នំ​ក្រឡា​ពស់​ធ្វើជា​តាបស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ហើយ បើតាម​ពត៌មាន​ពី​ស្ត្រី​ដែលមាន​បារមី​ព្រះអង្គ​តូច​ចូល​សណ្ឋិត​នោះបាន​ឲ្យ​ដឹងថា ឈ្មោះ​របស់គាត់​គឺ​ព្រះអង្គ​តូច មាន​អាយុ​៧០​ជាង​ឆ្នាំ ហើយ​រស់នៅក្នុង​អាស្រម​នៅ​ភូមិ​ជ្រិ សង្កាត់​យក្ស​ឡោម ក្រុង​បា​លុង​ខេត្តរតនគិរី បន្ទាប់ពី​សម្រាក​ក្នុងការ​ទស្សន៍ទាយ ស្រោកទឹក លើករាសី​ដល​អ្នកស្រុក​ដែល​មក​ពឹងពាក់ ថា​គាត់​មាន​ប្តី​ម្តង​រួចហើយ​ថែមទាំង​កូន​៣​នាក់ ក៏ប៉ុន្តែ​អកុសល​ប្តី​បាន​ស្លាប់ចោល​គាត់​អស់​រយៈពេល​៣០​ឆ្នាំ​ហើយ កូនៗ​ពួកគេ​បាន​មាន​គូរ​ស្រករ​អស់ហើយ គឺ​គាត់​កាន់​សិល្ប​រហូតដល់​សព្វថ្ងៃនេះ​បាន​ជាង​៤០​ឆ្នាំ​ហើយ ដោយ​ហូប​ម្ហូបបួស គឺ​ហូប​បន្លែ​សុទ្ធ​ជាមួយ​បាយ ហើយ​គាត់​បានដឹង​ជាតិ គាត់​បាន​បញ្ជាក់ថា​គាត់​កើតជា​មនុស្ស​៤​ជាតិ​ហើយ នេះ​ចាប់ជាតិ​លើក​ទី​៤ ក្នុង​ត្រ​កោ​ល​ជនជាតិភាគតិច​កា​វ៉ែត រស់នៅ​ទិស​ឦ​សាន្ត​នេះ​។​

​នៅពេលនេះ​គាត់​បាន​ស្លៀក ស ពាក់​ស កាន់​សិល្ប​ដប់​នឹងមាន​សមាជិក​ចូលរួម​មកកាន់​សិល្ប​ជាង​៣០​នាក់​សុទ្ធតែ​បងប្អូន​ជនជាតិដើម​ភាគតិច មកកាន់​សាសនាព្រះពុទ្ធ​ហើយ​អ្នក​ដែល​ចូលរួម​ទាំងអស់​។ ព្រះអង្គ​តូច​ហាម​ទទួលទាន​ម្ហូប​ណា​មាន​សាច់សត្វ​គ្រប់​ប្រភេទ គឺ​ហូប​តែ​បន្លែ​សុទ្ធ​តែម្តង ហាម​ជេ​គេ ហាម​ហូប​ស្រា ហាម​និយាយដើម​គេ កាន់តែ​អំពី​ល្អ​បាន​ហើយ​។ ហើយ​សព្វថ្ងៃនេះ​ព្រះអង្គ​តូច​បាន​ចំណាយ​លុយកាក់​ផ្ទាល់ខ្លួន​របស់គាត់​កសាង​ប្រសាទ​មួយកន្លែង​នៅ​ភូមិ​ឃុំ​ខាងលើ ដាក់ឈ្មោះ​ប្រសាទ​នោះ​ថា ប្រសាទ​សៀង​រាង ធ្វើ​អំពី​ថ្ម និង​ស៊ីម៉ង់ ដោយមាន​ដើម​ពោធិ៍​នៅ​ចំ​កណ្តាល នឹងមាន​រូបចម្លាក់​ស​ត្វ​ទាំង​១២​តាំងនៅ​ជុំវិញ ហើយ​នៅ​តួ​ប្រាសាទ​ធ្វើ​ជណ្តើ​លើ​អាកាស​ចំនួន​២​ទៀតផង ប្រសាទ​នេះ​ទើបតែ​កសាង​ហើយ​ក្នុង​ខែ​៦ ឆ្នាំ​២០១៥​។​

​ព្រះអង្គ​តូច​បាន​បន្តទៀតថា នៅពេល​មាន​មនុស្ស​មក​ពឹងពាក់​ស្រោច​ទឹក លើករាសី​ម្តងៗ គាត់​អត់​បាន​ប្រកប​ទ្រឹ​ប​ទេ តាមតែ​ស​ន្ធា​មនុស្សលោក​ប៉ុន្មាន​ក៏បាន​។​

​បើតាម​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​រស់នៅ​ក្បែរៗ​អាស្រម​របស់គាត់​នឹង​ប្រជាពលរដ្ឋ​ដែល​មក​ស្រោកទឹក​លើករាសី បានអោយដឹង​ដូចៗ​គ្នា​ថា បើ​មនុស្ស​រស់នៅក្នុង​លោក​នេះ​កាន់​បាន​ដូចជា​ព្រះអង្គ​តូច គឺ​មនុស្ស​ក្នុង​លោ​កី​យើង​គ្មាន​ចោរលួច ចោរប្លន់​ទេ និង​ប្រើ​អំពើ​ហឹ​ង្សា​កាប់សម្លាប់​គ្នា​ឡើយ​ពិតជា​ល្អ​មែន នេះ​តាម​ការអង្កេត​ឃើញ​ពី​សំណាក់​ប្រជាព​ឡ​រដ្ឋ​មកពី​ទីជិត ឆ្ងាយ ក្នុង​សកម្ម​ភាពល្អ​សមតែ​មនុស្ស​យើងទាំងអស់គ្នា​យក​គំរូ​តាម​ព្រះអង្គ​តូច​ទើប​ល្អ​។

​ចុង​ក្រោយនេះ​ព្រះអង្គ​តូច​មិនបាន​បញ្ជាក់ថា កសាង​ប្រសាទ​ខាងលើនេះ​អស់​ទឹកប្រាក់​ប៉ុន្មាន​ទេ ហើយ​ជីវប្រវត្តិ​របស់​ព្រះអង្គ​តូច​តាំងពី​តូច​នៅ​វ័យ​កុមា​ភាព​មានឈ្មោះ​អ្វី​ពិតប្រាកដ​ដែរ ថា​មាន​បងប្អូន​ប៉ុន្មាន​នាក់ ឪពុកម្តាយ​ឈ្មោះ​អ្វី​ឡើយ​៕​ដោយ​៖ឡុង សារ៉េត​sszzz

mjnkmmn

gfvcvv

nbggg