កូនស្រី​លោក សា​រួន មន្ត្រី​យោធា​ការពារ​ព្រំដែន​ដឹកឈើ​ប្រណីត​ខុស ច្បាប់​ចេញទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2015 ក+ ក-

រតនគិរី ៖ រថយន្ត​ដឹកឈើ​ប្រណីត​ខុស ច្បាប់ដ៏​សកម្ម​មួយគ្រឿង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា នេះ​ត្រូវបាន​អាក់ខាន​មិនបាន​បញ្ជូន​ឈើ​ប្រណីត​ទាំងនោះ​ទៅកាន់​ប្រទេស​វៀតណាម​ដូច​សព្វដង​នោះទេ ដោយសារតែ​រថយន្ត​នោះ​បែក​ប៉ុង​ខាងក្រោយ​ទៅមុខ​លែងរួច​។​

​រថយន្ត​សាំយ៉ុងដែលគេ​ប្រទះឃើញ​នោះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ត្រង់ចំណុច​ខាងលិច​ស្ថានីយ៍​ដាំ​កូនឈើ​ភ្នំ​ដាង ប្រមាណ​៥០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ហើយ​ឈើ​នៅ ក្នុង​រថយន្ត​ត្រូវគេ​ជម្លៀស​ចេញពី​ក្នុង​រថយន្ត​ស្ទើរ​អស់ទាំង​ស្រុងទៅ ហើយ​តាម​រថយន្ត​ផ្សេងទៀត ដែលជា​គូកន​នៅតាម​បណ្តោយ​ផ្លូវ​នោះដែរ ដើម្បី​កុំអោយ​អ្នកសារព័ត៌មាន ឬ​សមត្ថកិច្ច​ដែល​ពួកគេ​ចាត់ទុកជា​សត្រូវ​នោះ​ចាប់​បញ្ជូនទៅ​ស្ថានីយ៍​រដ្ឋបាល​ព្រៃឈើ​។

ទោះយ៉ាងណា​ឈើ​ដែល​នៅសល់​ក្នុង​រថយន្ត​សុទ្ធតែជា​ប្រភេទ​ឈើ​ប្រណីត​រួមទាំង​អ្នកជំនួញ​ស្ត្រី​វ័យក្មេង​ម្នាក់​ផងដែរ​នៅ​កន្លែងកើតហេតុ​នោះ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នោះទេ បើទោះបីជា​គេ​រកឃើញថា​ជាការ​ដឹកជញ្ជូន​ឈើ​ខុស​យ៉ាងណាក៏ដោយ​។​

​លើសពីនេះ​ទៀត សៀវភៅ​កត់ត្រា​លេខ​ទូរស័ព្ទ​មួយ​ក្បាល​ដែលមាន​ឈ្មោះ​សមត្ថកិច្ច​ប្រមាណ​ជិត​២០​នាក់​នៅតាម​បណ្តោយ​ផ្លូវ​នោះ ត្រូវបាន​ប្រទះឃើញ​ដាក់​នៅលើ​គំនរ​ឈើ​ក្នុង​រថយន្ត​នោះ​។ ក្នុង​សៀវភៅ​នោះ​មាន​ទាំង​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​សមត្ថកិច្ច កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ឈ្មោះ​មន្ត្រីនគរបាល​ខ្សែក្រវាត់​ព្រំដែន និង​សមត្ថកិច្ច​ជាច្រើន​ទៀត​។ រថយន្ត​ដឹកឈើ​ដែល​បែក​ប៉ុង​នោះ គឺជា​រថយន្ត​ដែល​គេ​ដឹងថា សកម្ម​បំផុត​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្ត ឬ​ពី​ខេត្ត​រតនគីរី​ទៅ​ប្រទេស​ខេត្ត​វៀតណាម​។​សមត្ថកិច្ច​បាន​ប្រាប់ថា ម្ចាស់​រថយន្ត​ឈ្មោះ​ស្រី ល័​ក្ខ ជា​កូន​របស់​ឈ្មោះ សា​រួន មន្ត្រី​យោធា​នៅតាម​ខ្សែក្រវាត់​ព្រំដែន ដែលជា​ខ្នងបង្អែក​ក្នុងករណី​កាង​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​នេះ​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមគ្រួសារ និង​សាច់ញាតិ​របស់លោក​សា រួន គឺ​សុទ្ធតែជា​អ្នក​នៅក្នុង​ជំនួញ​បទល្មើស​ព្រៃឈើ មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ ៗ​ត្រូវបាន​កត់សម្គាល់​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល មាន​សកម្មភាព​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​ដែល មាន​ខ្សែស្រឡាយ​ជាមួយ​អ្នកមានអំណាច និង​មន្ត្រី​មាន​សមត្ថកិច្ច​សំខាន់ ៗ​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើនេះ លោក សា​រួន ដែល​គេ​និយាយថា​ជាម​ន្ត្រី​យោធា​ខ្សែក្រវាត់​ព្រំដែន​នោះបាន​និយាយ​តាម​ទូរស័ព្ទ​ថា “​រថយន្ត​នោះ​មុនដំបូង​ជា​របស់លោក ប៉ុន្តែ​បាន​លក់​ទៅ​ឲ្យ​អ្នកផ្សេង​ហើយ​” រួច​ក៏បាន​បិទ​ទូរស័ព្ទ​មិន​បន្ត​កិច្ច​បទសម្ភាសន៍​នោះ​ទៀតឡើយ​។​

​សូមជម្រាបថា បទល្មើស​កាប់បំផ្លាញ និង​ការជួញដូរ​ឈើ​ប្រណីត​នៅក្នុង​ខេត្ត​នេះរបស់អ្នកមានអំណាច និងដោយការសូកប៉ាន់បាន​ក្លាយជា​ជំនួញ​ដ៏​សាមញ្ញ​ និងយ៉ាងអនាធិបតេយ្យទៅហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​សាមញ្ញ​គេ​កម្រ​ប្រទះឃើញ​ក្លាយជា​អ្នកជំនួញឈើខុសច្បាប់​ក្នុង​តំបន់​នេះណាស់​៕​ដោយ​៖​ឡុង សារ៉េត​

ghghg

okoko

bhbh