ចៅហ្វាយខេត្ត​រតនគិរី ​មិន​អើពើ​ការ ជួញដូរ​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន ពេជ្រ ឬ​ទ្ធិ​សី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2015 ក+ ក-

​ខេត្តរតនគិរីៈ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​របស់​ឧកញ៉ា សី បាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​ពេញព្រៀប​ចេញដំណើរ​ពី​ស្រុក​កូន​មុំ បញ្ជូន​ឆ្ពោះទៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​សម្រាប់​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​។​
​ ​
​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅនេះ មាន​រថយន្ត​ប្រភេទ​សាំង​យ៉ុង​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-8380 បាន​ដឹកឈើ​ប្រណីត​ពេញព្រៀប ហើយ​ត្រូវ​អ្នកកាសែត​ថត​បាន​ពេល​រថយន្ត​បាន​ចត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ត្រង់ចំណុច​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ភ្លាមៗ​នោះ តៃកុង​រថយន្ត​បាន​ប្រាប់ថា ជា​ឈើ​របស់​ឧកញ៉ា​សី ហើយ​មានឈ្មោះ​ណូ ជា​អ្នក​រត់ការ​បិទមាត់​សមត្ថកិច្ច​តាម​ដងផ្លូវ​រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ព្រំដែន​វៀតណាម​។​

​គួរ​បញ្ជាក់ថា ឧកញ៉ា​មួយរូប​កំពុងតែ​ល្បីល្បាញ​ក្នុង​រឿងអាស្រូវ​ក្នុង​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម ជា​នាយក​ក្រុមហ៊ុន​ពេជ្រ ឫទ្ធិ​សី មាន​ទីតាំងនៅ​ក្រុង​បាន​លុង ក្នុង​ខេត្តរតនគិរី ។​ក្នុងចំណោម​មុខ​ជំនួញ​របស់​ក្រុមហ៊ុន​នេះ មានតែ​ការជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​មួយគត់​ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា សី ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ។​

​ប្រភព​បន្ត​ឲ្យ​ដឹងថា លោក​ឧកញ៉ា​សី សព្វថ្ងៃ​កំពុងតែ​កាក់កប​ក្នុង​របរ​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​នាំទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ ។​ជាទូទៅ គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​សាំង​យ៉ុង​ចំនួន​២​គ្រឿង បាន​ដឹកឈើ​ប្រណីត​ចេញពី​ក្នុង​តំបន់​វិនិយោគ​ដំណាំ​ដូងប្រេង​ឈ្មោះ ហង​អា​ញ​យ៉ា​ឡាយ ស្ថិតក្នុង​ដែនដី​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​។ ឯ​ឈើ​មួយចំនួនទៀត​បាន​ប្រមូល​ដឹក​ចេញពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្តូង​មាស តំបន់​ស្រែគ និង​តំបន់​ស្រែ​សា​ម៉ី ក្នុង​ដែនដី​ខេត្តស្ទឹងត្រែង​។ ឈើ​ដែល​ប្រមូលបាន​ពី​ចំណុច​ខាងលើ ត្រូវ​ឧកញ៉ា សី បញ្ជា​ឲ្យ​ដឹកចេញទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺជា​ច្រក​ដែល​គេ​បាន​សូកប៉ាន់​លុយ​ឲ្យ​សមត្ថកិច្ច​នៅ​ទីនោះ​រួចស្រេច​ហើយ​។
​ ​
​ប្រជាពលរដ្ឋ​បាន​សម្តែង​ការហួសចិត្ត​ថា ក្នុងនាម​ជា​ឧកញ៉ា​មួយរូប​ដែលមាន​ឈ្មោះ​ល្បីល្បាញ​និង​មាន​សេចក្តីថ្លៃថ្នូរ បែរជា​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​ច្បាប់​កម្ពុជា​កំពុង​តែមាន​យន្តការ​ក្នុងការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នោះទេ ហើយ​ម្យ៉ាងទៀត​តម្លៃ​គោរមងារ​ឧកញ៉ា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​កោតសរសើរ ដោយសារ​ខ្លួន​យកមុខ​ងារ​ដ៏​មានតម្លៃ​បែបនេះ​ទៅ​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស ធ្វើ​ឲ្យ​បាត់បង់​សេចក្តី​ថ្លៃ​ថ្លូ​រ​របស់​ជាតិ​ផងដែរ ព្រោះថា​គោរមងារ​ឧកញ៉ា ត្រូវបានតែងតាំង​ដោយ​ព្រះរាជ​ក្រិ​ត្យ​ដែលជា​ស្ថាប័ន​កំពូល​របស់​ប្រទេស​។​

​មន្ត្រី​អាជ្ញាធរ​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រិះគន់​លោក​អភិបាលខេត្ត​រតនគិរី និង​សមត្ថកិច្ច​ជំនាញ​សំខាន់​ពីរ បីនាក់ ថា បាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​យ៉ាង​ក្រាស់ឃ្មឹក​ទើប​មិន​អើពើ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​បែបនេះ ដូចជា​ទង្វើ​របស់​ក្រុមហ៊ុន ពេជ្រ ឬ​ទ្ធិ​សី នេះ​ជាដើម​៕ដោយ​៖ឡុង សារ៉េត​

bvbvbv

mkjnbh

ឧកញ៉ា សី