មេព្រៃ​ចាប់​ឡាន​ដឹកឈើ​របស់​ឧ​ញ៉ា សី ហើយចាក់សោទ្វារបង្ខាំងអ្នក កាសែតទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2015 ក+ ក-

​រតនគិរីៈរថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ ខុសច្បាប់​របស់លោក​ឧកញ៉ា​សី នាយក​ក្រុមហ៊ុន​ពេ​ជ្យ ឫទ្ធិ​សី ត្រូវ​មេព្រៃ​ចាប់​ឃាត់ទុក​ក្រោយពេល​ដឹងថា​រថយន្ត​នេះ​ព្យាយាម​ដឹកឈើ​នោះ​ចេញទៅ​កាន់​ប្រទេស​វៀតណាម​តា​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​។​
​ ​
​រថយន្ត​សាំ​យ៉ុង​ត្រូវបាន​ចាប់​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-8380 ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​តំបន់​បរ​ញ៉ុ​ក ស្រុក​បរ​កែវ ខេត្តរតនគិរី ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​ចាប់​ឃាត់​នាំយក​ទៅកាន់​ទីស្នាក់ការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ឈើ​នៅក្នុង​រថយន្ត​ដល​ត្រូវបាន​រឹបអូស​មាន​ចំនួន​៨៥​ដុំ ស្មើនឹង​២,៩១៣ ម៉ែត្រត្រីគុណ ជា​ប្រភព​ឈើ​ធ្នង់​សុទ្ធ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ឲ្យ​ឧកញ៉ា​សី មិនដឹងថា​ត្រូវគេ​ចាប់ខ្លួន ឫ​រត់គេចខ្លួន​បាត់​នោះទេ ប៉ុន្តែ​មាន​អ្នក​ខ្សឹប​ប្រាប់ថា មាន​អ្នករត់​ការជម្លៀស​ឲ្យ​រត់គេចខ្លួន​បាត់ស្រមោល​។​
​ ​
​គួរ​បញ្ជាក់ថា នៅក្នុង​ករណី​ចាប់​ឈើ​នេះ​ផងដែរ អ្នកកាសែត និង​ទូរ​ស្សន៍​មួយចំនួន​នៅពេល​ចូល​ថតរូប​ភាព​ឈើ​នោះ ស្រាប់តែ​គេ​ចាក់សោ​ទ្វាររបង​មិន​ចេញទៅ​ក្រៅ​វិញ​។ ប៉ុន្តែ​លោក វង្ស សុក្រ​សិរី និយាយថា ការ​ចាក់សោ​ទ្វាររបង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ គឺ​ក្នុង​បំណង​ហៅ​អ្នកកាសែត​ទាំងនោះ​និយាយ​អំពី​ការធ្វើ​សហប្រតិបត្តិការ​គ្នា​ឲ្យ​កាន់តែ​ល្អជា​នេះ​។​

​លោក​វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​មិនទាន់​បញ្ជាក់​ពី​ឈើ​ទាំងនោះ​ជា​របស់​ឈ្មួញ​ណាមួយ​នៅឡើយ​ទេ ខណៈដែល​តៃកុង​ឡាន​ដឹកឈើ​នោះបាន​ប្រាប់​អ្នកកាសែត​មុនពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ថា ជា​ឈើ​របស់លោក​ឧកញ៉ា​សី ប្រធាន​ក្រុមហ៊ុន​ពេជ្រ ឫទ្ធិ​សី​។​
​ទោះជា​យ៉ាងណា សមត្ថកិច្ច​មេព្រៃ​នៅ​មិនទាន់​បញ្ជាក់​ពី​ចំណាត់​បែបណា​ចំពោះ​បទល្មើស​ខាងលើនេះ​នៅឡើយ​ទេ​ រីឯការបញ្ជាឲ្យចាក់សោទ្វាររបងទីស្នាក់ការដោយលោកប្រធានមេព្រៃមិន ឲ្យអ្នកកាសែតចេញក្នុងពេលដែលអ្នកកាសែតចូលសម្ភាសន៍ និងថត រូបនោះគឺជាចេតនាមិនប្រក្រតីមួយដែលបង្កប់ដោយការសង្ស័យ៕​ដោយ​៖​ឡុង សារ៉េត​

bhgbhhww

cfdreww

kjmnk

bvbvbv

mkjnbh